ក្រុមហេគឃ័រ មិនស្គាល់អត្តសញ្ញាណលួចលុយ 100លានដុល្លារ ពីក្រុមហ៊ុនរូបិយប័ណ្ណគ្រីបតូ Harmony នៅរដ្ឋកាលីហ្វ័រញ៉ា

0

ក្រុមហ៊ុន Harmony បានធ្វើសេចក្តីប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននៅក្នុងបណ្តាញ Twitter ដោយនិយាយថាពួកគេកំពុងកំណត់អត្តសញ្ញាណរបស់ចោរកម្មដែលលួចប្រាក់នៅលើ Horizon bridge មានតម្លៃប្រហែល 100លានដុល្លារ។ “យើងបានចាប់ផ្តើមធ្វើការជាមួយអាជ្ញាធរជាតិ និងអ្នកឯកទេសផ្នែកកោសល្យវិច្ច័យដើម្បីកំណត់អត្តសញ្ញាណពិរុទ្ធជន និងទាញយកទឹកប្រាក់ដែលបានលួចមកវិញ”។

ក្រុមហ៊ុន​ Harmony ក៏បានបង្ហាញអាសយដ្ឋានរបស់ហេគឃ័រ និងធានាដល់អតិថិជនថា ទឹកប្រាក់ដែលនៅសល់នៅលើ blockchain របស់ពួកគេគឺមានសុវត្ថិភាព។
ក្រុមហ៊ុនក៏បាននិយាយផងដែរថា ខ្លួនបានជូនដំណឹងអំពីការលួចប្រាក់នេះ និងបានបិទ Horizon bridge ដើម្បីការពារមិនឲ្យមានប្រតិបត្តិការដោះដូរបន្ថែម ហើយកំពុងធ្វើការស៊ើបអង្កេតលើរឿងនេះបន្ថែមទៀត។

ក្រោយមកក្រុមហ៊ុននេះបានបង្ហោះការអាប់ដេតមួយផ្សេងទៀតកាលពីថ្ងៃអាទិត្យ ដោយផ្តល់ប្រាក់រង្វាន់ 1លានដុល្លារ សម្រាប់ការជួយទាញយកទឹកប្រាក់ក្នុង Horizon bridge មកវិញនិងការផ្តល់ព័ត៌មានទាក់ទងនឹងក្រុមហេគឃ័រ។

ស្ថាបនិកក្រុមហ៊ុន Harmony លោក Stephen Tse ក៏បានបង្ហោះនៅលើ Twitter នៅថ្ងៃដដែលដោយនិយាយថា ការសម្ងាត់គឺជាគន្លឹះក្នុងការរក្សាបាននូវសុចរិតភាពដែលជាផ្នែកមួយនៃការស៊ើបអង្កេតដែលកំពុងបន្ត។

ប្រភព ២៩-០៦-២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here