មេរោគលួចទិន្ន័យ Raccoon Stealer បង្ហាញខ្លួនម្តងទៀតជាមួយកំណែថ្មី

0
Close up image of a caution sign at an angle to create more of impression on the viewer.

កាលពីពេលថ្មីៗនេះ អ្នកស្រាវជ្រាវ Bitdefender បានរាយការណ៍ថា ឧបករណ៍បំពាន RIG ត្រូវបានជំនួសដោយ មេរោគលួចទិន្ន័យ Raccoon Stealer ជាមួយនឹងមេរោគ​ Dridex (trojan) ដែលជាផ្នែកមួយនៃយុទ្ធនាការ​​មេរោគ ដែលមានសកម្មភាពចាប់តាំងពីខែមករា។ ការផ្លាស់ប្តូរនៅក្នុង modus operandi បានកើតឡើងបន្ទាប់ពីមេរោគលួចទិន្ន័យ Raccoon Stealer បានបិទប្រតិបត្តិការរបស់ខ្លួនជាបណ្តោះអាសន្ននៅក្នុងខែកុម្ភៈ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងរបាយការណ៍បានរំលឹកថា មេរោគលួចទិន្ន័យ Raccoon Stealer កំពុងបង្ហាញពីវត្តមានរបស់ ខ្លួន​ និងទំនងជាត្រលប់មកវិញជាមួយសក្តានុពលខ្លាំងនៅក្នុងទីផ្សារលួចព័ត៌មាន។

ប្រវត្តិមេរោគលួចទិន្ន័យ Raccoon Stealer កាលពីមុន
១-ត្រូវបានដាក់លក់ក្នុងនាមជាសេវាកម្មមេរោគ នៅលើវេទិកាងងឹតនៅដើមឆ្នាំ២០១៩
២-ប្រតិបត្តិការត្រូវបានផ្អាកដោយសារតែបាត់បង់អ្នកអភិវឌ្ឍន៍កម្មវិធីមេរោគនៅក្នុងសង្គ្រាម
រវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន
៣-ស្របពេលជាមួយគ្នា កម្រងព័ត៌មានរបស់មេរោគនេះត្រូវបានបញ្ជាក់នៅលើវេទិកាជាច្រើនថា វាមិនមានជារឿងបណ្ដោះអាសន្នទេ ហើយកំពុងស្ថិតក្នុងដំណើរការធ្វើបច្ចុប្បន្នភាព

បច្ចុប្បន្នភាពចុងក្រោយ
១-កាលពីថ្ងៃទី១០ ខែមិថុនា អ្នកវិភាគមកពីក្រុមហ៊ុន SEKOIA.IO បានរកឃើញ សកម្មភាពថ្មីជាច្រើននៅលើម៉ាស៊ីនបង្ហោះមេរោគ
២-ខណៈពេលដែលកំពុងស្វែងរកផ្ទាំងគ្រប់គ្រងរបស់អ្នកលួចនៅលើម៉ាស៊ីនស្វែងរក Shodan ពួកគេបានរកឃើញម៉ាស៊ីនមេសកម្មជាច្រើន ជាមួយវេបផេចមួយដែលមានឈ្មោះថា Raccoon Stealer 2.0
៣-គេជឿថាកំណែមេរោគថ្មីនេះមាននៅលើកម្មវិធីតេឡេក្រាម(Telegram) សម្រាប់លក់តាំងពីថ្ងៃទី១៧ ខែឧសភា
៤-បន្ទាប់ពីបានធ្វើការវិភាគបន្ថែម អ្នកស្រាវជ្រាវបានរកឃើញ គ្រួសារមេរោគថ្មី ដែលមានឈ្មោះថា RecordBreaker ដែលមានលក្ខណៈប្រហាក់ប្រហែលនឹងមេរោគលួចទិន្ន័យ​ RacconStealer v2

សូមបញ្ជាក់ថា​ រោគលួចទិន្ន័យ​ RacconStealer v2 មានសមត្ថភាពប្រមូលទិន្នន័យកម្មវិធីរុករកតាមអ៊ីនធឺណិត និងព័ត៌មានប្រព័ន្ធ ថតស្គ្រីន និងប្រមូលហ្វាលពីឌីស (disks) ឬម៉េម៉ូរ៉ី (memory sticks) និងប្រមូលទិន្នន័យ cryptocurrency និងសកម្មភាពផ្សេងៗជាច្រើនទៀត។ យ៉ាងណាមិញ ស្ថាប័ន ទាំងអស់គួរតែដឹងអំពីបច្ចេកទេស និងយុទ្ធសាស្ត្រ​ ដែលរោគលួចទិន្ន័យ​ RacconStealer v2 ធ្លាប់បានប្រើ ដើម្បីការពារការវាយប្រហារផ្សេងៗ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន cyware ចុះផ្សាយថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here