ក្រុមហ៊ុនផ្តល់សេវាមូលដ្ឋាន Itron បង្ហាញពីការបំពានលើបណ្តាញណិតវើក IT ផ្ទៃក្នុង

0

ក្រុមហ៊ុនបច្ចេកវិទ្យាផ្តល់សេវាមូលដ្ឋានទឹកភ្លើងហ្គាសអ៊ីនធឺណិត (Utility) Itron, Inc. បានបង្ហាញថា ភាគីទីបីដែលគ្មានការអនុញ្ញាតបានលួចចូលក្នុងប្រព័ន្ធរបស់ក្រុមហ៊ុននៅក្នុងអំឡុងនៃការវាយប្រហារសាយប័រ។

ក្រុមហ៊ុនបានថ្លែងថា ខ្លួនបានចាត់វិធានការភ្លាមៗបន្ទាប់ពីរកឃើញសកម្មភាពមិនប្រក្រតីកាលពីខែមុន និងបានជូនដំណឹងទៅកាន់អាជ្ញាធរអនុវត្តច្បាប់ ហើយបានសហការជាមួយទីប្រឹក្សាខាងក្រៅដើម្បីជួយដល់ការស៊ើបអង្កេត និងទប់ស្កាត់ការរីកសាយនៃឧប្បត្តិហេតុ។ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦។ ក្រុមហ៊ុន Itron, Inc. បានជូនដំណឹងថា ភាគីទីបីដែលគ្មានការអនុញ្ញាតបានលួចចូលក្នុងប្រព័ន្ធរបស់ក្រុមហ៊ុន បើយោងតាមឯកសារ 8-K Filing ក្រុមហ៊ុនដាក់ជូនទៅគណៈកម្មការមូលបត្រ និងប្តូរប្រាក់អាមេរិក (SEC)។

ក្រុមហ៊ុនបានចាត់វិធានការឆ្លើយតបសុវត្ថិភាពសាយប័ររបស់ខ្លួន និងបានដាក់ចេញការស៊ើបអង្កេតជាមួយទីប្រឹក្សាខាងក្រៅដើម្បីធ្វើការវាយតម្លៃ កាត់បន្ថយផលប៉ះពាល់ ដោះស្រាយ និងស្វែងរកសកម្មភាពដែលគ្មានការអនុញ្ញាត។ បច្ចុប្បន្ន សកម្មភាពដែលគ្មានការអនុញ្ញាតត្រូវបានរារាំង ហើយក្រុមហ៊ុនបានថ្លែងថា ខ្លួនបានសង្កេតឃើញថា ពុំមានសកម្មភាពខុសប្រក្រតីទេនៅពេលនេះ។

Itron គឺជាក្រុមហ៊ុនសាធារណៈមានមូលដ្ឋាននៅ Washington បានផ្តល់ផលិតផលបច្ចេកវិទ្យាមូលដ្ឋាន (Utility) សេវាថាមពល និងការគ្រប់គ្រងទឹក។ ក្រុមហ៊ុនមានឈ្មោះនៅក្នុងបញ្ជី NASDAQ មានបុគ្គលិកប្រហែល ៥,៦០០នាក់ ហើយកាលពីឆ្នាំ២០២៥ រកបានប្រាក់ចំណូល ២,៤ពាន់លានដុល្លារ។ មានអតិថិជន ៧,៧០០នាក់នៅក្នុងប្រទេសចំនួន ១០០ និងគ្រប់គ្រងឧបករណ៍ភ្ជាប់ណិតវើកចំនួន ១១២លាន (Endpoints)។ អាជីវកម្មរបស់ Itron ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធយ៉ាងសំខាន់ដូចជា បណ្តាញអគ្គិសនី ការចែកចាយទឹក និងបណ្តាញឧស្ម័ន។

ទោះជាយ៉ាងណា ក្រុមហ៊ុនបានកត់សម្គាល់ថា ចំពោះករណីបំពាននេះមិនប៉ះពាល់ដល់វត្ថុធាតុដើម ហើយបច្ចុប្បន្ននេះ ក៏រកមិនឃើញផលប៉ះពាល់នាពេលខាងមុខទេ។ ក្រុមហ៊ុនសង្ឃឹមថា ការចំណាយទាក់ទងនឹងឧប្បត្តិហេតុនេះនឹងត្រូវបានធានាដោយក្រុមហ៊ុនធានារ៉ាប់រង។ ក្រុមហ៊ុន Itron ក៏បានកត់សម្គាល់ផងដែរថា សកម្មភាពដែលគ្មានការអនុញ្ញាតមិនរីករាលដាលដល់អតិថិជនទេ។ ទោះជាយ៉ាងណា គួរកត់សម្គាល់ដែរថា ការស៊ើបអង្កេតលើវិសាលភាពនៃឧប្បត្តិហេតុ និងផលប៉ះពាល់នៅតែកំពុងបន្ត។ ពុំមានក្រុមមេរោគចាប់ជម្រិតណាមួយទទួលខុសត្រូវពីការវាយប្រហារលើក្រុមហ៊ុន Itron នេះទេ។

https://www.bleepingcomputer.com/news/security/american-utility-firm-itron-discloses-breach-of-internal-it-network/

ប្រភព BleepingComputer ចុះផ្សាយថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here