ទិន្នន័យចំនួន 450GB របស់ AMD ត្រូវបានលួចដោយក្រុមហេគឃ័រ RansomHouse

0

AMD ជាក្រុមហ៊ុនផលិតបន្ទះឈីបនាំមុខគេមួយនៅសហរដ្ឋអាមេរិក បានក្លាយជាជនរងគ្រោះក្នុងការរំលោភបំពាន់លួយយកទិន្នន័យ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន AMD បានបញ្ជាក់ពីការស៊ើបអង្កេតលើការវាយប្រហារនេះ ដោយក្រុមឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត RansomHouse ។ គេរាយការណ៍ថា ក្រុមនេះបានលួយយកទិន្នន័យពី AMD តែទោះជាយ៉ាងណាក៏ហេតុការនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។

គួរកត់សម្គាល់ថាក្រុម RansomHouse មិនបានផ្តល់ភស្តុតាងនៃទិន្នន័យដែលបានលួចទេ មានតែឯកសារដែលមានព័ត៌មាន Windows​ domain ដែលរួមបញ្ចូលទាំងឯកសារ CSV ដែលជាបញ្ជី​ឧបករណ៍ប្រហែល 70,000 ដែលជាកម្មសិទ្ធិរផ្ទៃក្នុងរបស់ AMD ។

ពួកហេគឃ័រ ក៏បានអួតនៅលើ Telegram អំពីការវាយប្រហារបានជោគជ័យលើគោលដៅក្រុមហ៊ុនដែលមានឈ្មោះបីអក្សរ នឹងផ្តើមដោយអក្សរ A។ អ្នកនាំពាក្យរបស់ AMD បាននិយាយថា ក្រុមវាយប្រហារនោះបានអះអាងថា គេបានលួចទិន្នន័យប្រហែល 450 GB ឥឡូវនេះពួកគេបានគំរាមលក់វា។

ក្រុមនេះក៏បានបញ្ជូល AMD ទៅក្នុងគេហទំព័រលេចធ្លាយទិន្នន័យរបស់ខ្លួន និងបានបញ្ជាក់ថាបានលួចទិន្នន័យ 450 GB។ RansomHouse បានបញ្ជាក់ថា ទិន្នន័យដែលត្រូវបានលួចនោះ រួមមានព័ត៌មានទាក់ទងនឹងហិរញ្ញវត្ថុ និងការស្រាវជ្រាវ។

ក្រុមហេគឃ័រ RansomHouse បាននិយាយថាពួកគេបានវាយប្រហារ AMD នៅថ្ងៃទី 5 ខែមករាឆ្នាំ 2022 ហើយថាផ្នែកការពារសន្តិសុខ របស់ក្រុមហ៊ុននេះខ្សោយ ដោយសារនៅលើបណ្តាញ Network ទាំងអស់របស់ AMD គេប្រើពាក្យសម្ងាត់ ដូចជា ‘password’, ‘P@ssw0rd’, ‘amd!23’ និង ‘Welcome1’។

លើសពីនេះ ពួកគេបានបញ្ជាក់ថា ពួកគេបានវាយប្រហារលើ AMD កាលពីឆ្នាំមុន ប៉ុន្តែទិន្នន័យទើបតែត្រូវបានលួចនៅក្នុងខែមករា ឆ្នាំ 2022 ហើយពួកគេមានបំណងលក់ទិន្នន័យទៅឱ្យភាគីដែលចាប់អារម្មណ៍ ឫអ្នកដែលឲ្យផលចំណេញច្រើនជាង។

ប្រភព៖ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here