ខណៈពេលដែលក្រុមហ៊ុន Microsoft បាប្រកាសបង្ហាញកាលពីដើមឆ្នាំនេះថា ខ្លួននឹងធ្វើការ Block ទៅលើ VBA macrosសម្រាប់ការដោនឡូតទៅលើឯកសារជាទម្រង់ Default ។ លោក Redmond និយាយថា ក្រុមហ៊ុនMicrosoft នឹងបិទទៅលើ VBA macros embedded នៅក្នុងឯកសារ Office ដោយសារតែការព្រួយបារម្ភទៅលើមេរោគនៅក្នុង Access, Excel, PowerPoint, Visio និង Word ។
ក្រុមហ៊ុនបានជូនដំណឹងទៅកាន់ admins នៅក្នុង Microsoft 365 message center ថា “ផ្អែកទៅលើការស្ទង់មតិរហូទមកទល់ពេលនេះ យើងនឹងធ្វើការផ្លាស់ប្តូរជាមួយនឹងCurrent Channel (Preview) តាមរយៈការបិទទៅលើmacro ដើម្បីទប់ស្កាត់ការចែកចាយមេរោគ malware ដូចជា Emotet, TrickBot, Qbot និង Dridex តាមរយៈការវាយប្រហារ phishing ជាមួយនឹង attachments Office ដែលមានមេរោគនោះ។”
សម្រាប់ការ Block ទៅលើ VBA macros ជាទម្រង់ Default នេះ អ្នកប្រើប្រាស់នឹងកាន់តែមានសុវត្ថិភាពនៅពេលដែលចុចបើកទៅលើ File Attachment ហើយវានឹងមានសារជូនដំណឹង “SECURITY RISK: Microsoft has blocked macros from running because the source of this file is untrusted” ផងដែរនៅពេលដែលបើកទៅលើឯកសារនោះ៕