ការបំពានទិន្នន័យ Mangatoon បណ្តាលអោយបែកធ្លាយគណនីអ្នកប្រើប្រាស់ចំនួន 23 លាន

0

ថ្មីៗនេះ នៅលើវេទិកាអានរឿងកំប្លែង Mangatoon បានរងនូវការបែកធ្លាយទិន្នន័យរបស់អ្នកប្រើប្រាស់ច្រើនជាង 23 លានបន្ទាប់ពីហេគឃ័របានលួចចេញពីទិន្នន័យ Elasticsearch database ។ Mangatoon គឺជាកម្មវិធីដែលមានការពេញនិយមនៅលើ iOS និង Android ហើយវាមានអ្នកប្រើប្រាស់រាប់លាននាក់ដែលអានរឿងនិទានកំប្លែង Manga នៅលើអនឡាញ។

នៅក្នុងសប្តាហ៍នេះ សេវាកម្ម Have I Been Pwned (HIBP) បានបន្ថែមនូវគណនី Mangatoon ចំនួន 23 លានចូលទៅក្នុវវេទិការបស់ខ្លួន។ នៅក្នុងការបង្ហោះរបស់ HIBP អោយដឹងថា “ក្រុមហ៊ុន Mangatoon មានការបែកធ្លាយគណនីអ្នកប្រើប្រាស់ជាង 23 លាននៅក្នុងខែឧសភានេះ។ នៅក្នុងការបែកធ្លាយទិន្នន័យនេះគឺមានឈ្មោះ អាសយដ្ឋានអ៊ីម៉ែល ភេទ លេខគណនីសង្គម រួមជាមួយនឹង auth tokens ចេញពី social logins និង MD5 password hashesផងដែរ។”

ពេលនេះ អ្នកប្រើប្រាស់ជាច្រើននៅលើ Mangatoon អាចស្វែងរកនូវអ៊ីម៉ែលរបស់ពួកគេនៅក្នុង HIBP និងឆែកមើលថាគណនីរបស់ពួកគេគឺស្ថិតនៅក្នុងផ្នែកណាមួយនៃការបែកធ្លាយនេះទេ។ BleepingComputer ក៏បានផ្ញើអ៊ីម៉ែលជាច្រើនទៅកាន់ Mangatoon ពាក់ព័ន្ធទៅនឹងការបែកធ្លាយទិន្នន័យ ប៉ុន្តែវានៅមិនទាន់មានការបញ្ជាក់ត្រឡប់មកវិញនៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here