ក្រុមហែគឃ័ររបស់កូរ៉េខាងជើង កំណត់គោលដៅលើវាយប្រហារលើវិស័យថែទាំសុខភាពអាមេរិក ជាមួយកម្មវិធីមេរោគ (Maui)

0

ទីភ្នាក់ងារសន្តិសុខតាមអ៊ីនធឺណិត (CISA) បានចេញសេចក្តីណែនាំថ្មីមួយដែលបង្ហាញថា​ក្រុមហែគឃ័រដែលគាំទ្រដោយរដ្ឋកូរ៉េខាងជើងកំពុងប្រើប្រាស់កម្មវិធីមេរោគ Maui ដោយកំណត់គោលដៅលើវិស័យថែទាំសុខភាព និងសុខភាពសាធារណៈ (HPH) នៅសហរដ្ឋអាមេរិក។

យោងតាមឯកសារ – រួមគ្នារវាង CISA, ការិយាល័យសហព័ន្ធស៊ើបអង្កេត (FBI) និង នាយកដ្ឋាន(Treasury) ក្រុមចូលហែគឃ័របានបើកយុទ្ធនាការនេះ យ៉ាងហោចណាស់តាំងពីខែឧសភាឆ្នាំ 2021 ដោយប្រើកម្មវិធីមេរោគ Maui ដើម្បីអ៊ិនគ្រីបទិន្នន័យរបស់ម៉ាស៊ីនមេ ដែលផ្តល់សេវាកម្មដល់វិស័យថែទាំសុខភាព ដូចជាសេវាកំណត់ត្រាសុខភាពអេឡិចត្រូនិក សេវាវិនិច្ឆ័យ សេវារូបភាព និងសេវាអ៊ីនត្រាណែត”។

តាមទស្សនៈបច្ចេកទេស CISA បាននិយាយថាកម្មវិធីមេរោគនេះ ហាក់ដូចជាត្រូវបានរចនាឡើងសម្រាប់ការប្រតិបត្តិដោយផ្ទាល់ចម្ងាយ នឹងមានរួមបញ្ចូលគ្នានៃការអ៊ិនគ្រីបកម្រិតខ្ពស់ ដូចជា(AES), RSA និង XOR ដើម្បីអ៊ិនគ្រីបឯកសារគោលដៅ។

CISA ក៏បានផ្តល់អនុសាសន៍ឱ្យប្រើប្រាស់ការផ្ទៀងផ្ទាត់ពហុកត្តា (MFA) សម្រាប់សេវាកម្មឱ្យបានច្រើនតាមតែអាចធ្វើទៅបាន ធ្វើសវនកម្មគណនីអ្នកប្រើប្រាស់ដែលមានសិទ្ធិគ្រប់គ្រងធំជាងគេ និងធ្វើបច្ចុប្បន្នភាពជាទៀងទាត់កម្មវិធីកំចាត់មេរោគ និងកំចាត់មេរោគទាំងអស់នៅលើម៉ាស៊ីន។

ប្រភព ថ្ងៃទី០៨ ខែ០៧ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here