មេរោគកុំព្យូទ័រ Worm ប្រភេទ Raspberry Robin ត្រូវបានរកឃើញនៅលើបណ្តាញរបស់ស្ថាប័នជាច្រើនដែលនៅផ្នែកផ្សេងៗគ្នា។ មេរោគប្រភេទ Raspberry Robin ចែកចាយតាមរយៈការប្រើប្រាស់ឧបករណ៍ USB ។ ក្រុមហ៊ុន Microsoft បានរកឃើញថា មេរោគប្រភេទនេះត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៩។
អ្នកស្រាវជ្រាវមកពីក្រុមហ៊ុន Red Canary រកឃើញមេរោគនេះជាលើកដំបូងនៅខែកញ្ញា ឆ្នាំ២០២១។ ចំណែកឯ ក្រុមហ៊ុនមួយផ្សេងទៀតបានរកឃើញមេរោគបំពានលើឧបករណ៍ QNAP NAS ជាម៉ាស៊ីនមេ C2 កាលពីដើមខែវិច្ឆិកា។
មេរោគប្រភេទ Raspberry Robin ទំនាក់ទំនងជាមួយម៉ាស៊ីនមេ C2 និងប្រតិបត្តិបន្ទុកព្យាបាទដោយប្រើឧបករណ៍លើ Windows ស្របច្បាប់ផ្សេងៗដែលមានដូចជា Fodhelper ដោយវាជាប្រព័ន្ធគោលពីរអាចទុកចិត្តបានសម្រាប់ការគ្រប់គ្រងលក្ខណៈពិសេសនៅក្នុង Windows settings។ ក្រៅពីនេះ នៅមានការប្រើប្រាស់ឧបករណ៍(tool) Msiexec ដែលជាសមាសភាគបញ្ជា Windows Installer និងជាឧបករណ៍សម្រាប់កំណត់ ODBC drivers។
សរុបជារួមមក មេរោគប្រភេទ Raspberry Robin មិនទាន់ត្រូវបានគេប្រទះឃើញយ៉ាងទូលំទូលាយនោះទេ ហើយគោលដៅរបស់វាក៏មិនទាន់ត្រូវបានកំណត់អត្តសញ្ញាណនៅឡើយ។ យ៉ាងណាមិញ អ្នកវាយប្រហារអាចជួយហេគឃ័រឱ្យពង្រាយមេរោគបន្ថែមទៅលើបណ្តាញរបស់ជនរងគ្រោះ និងបង្កើនសិទ្ធិគ្រប់គ្រងបាន៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន cyware ចុះផ្សាយថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២