គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់កងទ័ពអង់គ្លេសត្រូវបានគេលួច

0

គណនី Twitter និង YouTube របស់កងទ័ពអង់គ្លេសត្រូវបានគេលួចបានសំរេច កាលពីថ្ងៃអាទិត្យ ហើយបានបញ្ជូនអ្នកដែលបានចូលទស្សនា ទៅកាន់វេបសាចរូបិយប័ណ្ណគ្រីបតូបោកប្រាស់។

គណនីការិយាល័យសារព័ត៌មានរបស់ក្រសួងការពារជាតិ (MoD) បានប្រកាសនៅក្នុង Twitter ម៉ោងប្រហែល ៧ យប់ ម៉ោងក្នុងស្រុក ដើម្បីរាយការណ៍ពីឧបទ្ទវហេតុនេះ។

ដោយបាននិយាយថា “យើងដឹងពីការរំលោភយកគណនី Twitter និង YouTube របស់កងទ័ព ហើយការស៊ើបអង្កេតកំពុងដំណើរការ”។  ៤ ​ម៉ោង​ក្រោយ​មក​ទើប​ការ​អាប់ដេតថ្មី​បាន​អះអាង​ថា​បញ្ហា​ត្រូវ​បាន​ដោះស្រាយ។ ទោះបីជាមានតែ Twitter និង YouTube ត្រូវបានលើកឡើងនៅក្នុងការបង្ហោះក៏ដោយ របាយការណ៍ផ្សេងទៀតបានអះអាងថាគណនី Facebook របស់កងទ័ពក៏ត្រូវបានលួចផងដែរ។

ពួកគេបានបង្ហាញថាពួក Hacker បានបង្ហោះតំណភ្ជាប់ផ្សព្វផ្សាយជាច្រើនទៅកាន់កន្លែងក្លែងបន្លំ គ្រីបតូ និង NFT ជាច្រើន រួមទាំងតំណភ្ជាប់ទៅកាន់ mint ក្លែងក្លាយដែលប្រើសំរាប់ការប្រមូល NFT ។

នៅលើ YouTube ពួក Hacker បានប្តូរឈ្មោះគណនីទាំងមូលឱ្យស្រដៀងនឹងក្រុមហ៊ុនវិនិយោគ Ark Invest ដោយបង្ហោះវីដេអូផ្សាយផ្ទាល់ដែលមានតារាល្បីៗដូចជា Elon Musk និង Jack Dorsey ។

វីដេអូត្រូវបានប្រើដើម្បីផ្សព្វផ្សាយកូដ QR សម្រាប់អ្នកមើលដើម្បី ផ្ញើគ្រីបតូទៅកាន់ពួកគេ ដោយអះអាងថា ការធ្វើដូច្នេះនឹងឱ្យពួកគេទទួលបានការវិនិយោគ ត្រឡប់មកវិញទ្វេដង នេះបើយោងតាមរបាយការណ៍។

ការស្រាវជ្រាវដាច់ដោយឡែកពីខែវិច្ឆិកាឆ្នាំមុនបានរកឃើញថាការបោកប្រាស់តាម YouTube Live រួមទាំងការផ្តល់រង្វាន់គ្រីបតូក្លែងក្លាយបានធ្វើឱ្យអ្នកក្លែងបន្លំរកប្រាក់បានជិត 9 លានដុល្លារក្នុងមួយខែតុលា។

ប្រភព៖ ថ្ងៃ០៥ ខែកក្កដា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here