នៅក្នុងខែឧសភា ឆ្នាំ 2022 សហរដ្ឋអាមេរិកបានចេញសេចក្តីណែនាំមួយ អំពីពួកហេគឃ័រ ដែលមានជំនាញខ្ពស់មកពីប្រទេសកូរ៉េខាងជើងកំពុងក្លែងជារើសបុគ្គលិកផ្នែកព័ត៌មានវិទ្យា។
ក្រុមហេគឃ័រគាំទ្រដោយរដ្ឋាភិបាលកូរ៉េខាងជើង Lazarus បានប្រើការផ្តល់ជូនការងារក្លែងក្លាយរបស់ Infiltrate Sky Mavis ដោយបានផ្ញើរឯកសារ PDF រើសបុគ្គលិកដែលមានមេរោគទៅកាន់បុគ្គលិករបស់ហ៊ុន Axie Infinity។
នៅក្នុងខែមករា ឆ្នាំ 2022 អ្នកស្រាវជ្រាវមកពីក្រុមហ៊ុនសន្តិសុខគ្រីបតូផ្សេងៗគ្នាបានសន្និដ្ឋានថា រហូតមកដល់ពេលនេះពួកហេគឃ័រ កូរ៉េខាងជើងបានលួចលុយ $1.3 ពាន់លានដុល្លារពីការផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូនៅទូទាំងពិភពលោក ខណៈដែលជនសង្ស័យចម្បងក្នុងការលួចចូលទាំងនេះគឺជាក្រុមដ៏ល្បី Lazarus ។
បុគ្គលិកដែលជាអតីតវិស្វករជាន់ខ្ពស់នៅក្រុមហ៊ុន Axie Infinity គិតថាវាជាការផ្តល់ការងារដែលមានប្រាក់ខែខ្ពស់ពីក្រុមហ៊ុនផ្សេង ហើយបានបើកឯកសារ PDF នោះ តែតាមពិតក្រុមហ៊ុននោះមិនមានទេ។ ក្នុងអំឡុងពេលនោះ អតីតបុគ្គលិកបានផ្តល់ព័ត៌មានផ្ទាល់ខ្លួនសំខាន់ៗ ដែលអ្នកវាយប្រហារប្រើដើម្បីលួចពីក្រុមហ៊ុន។
Sky Mavis បានពន្យល់ថាបុគ្គលិករបស់ខ្លួនត្រូវបានរាងការគំរាមកំហែងឥតឈប់ឈរដោយ “ការវាយប្រហារដោយ spear-phishing កម្រិតខ្ពស់នៅលើបណ្តាញសង្គមផ្សេងៗ” ។ ក្នុងករណីនោះ អតីតបុគ្គលិកម្នាក់ Sky Mavis ក៏ត្រូវបានបោកប្រាស់ផងដែរ។
គួរកត់សម្គាល់ថាហ្គេម Axie Infinity គឺជាហ្គេមដែលបំផុសគំនិតដោយ Pokemon បង្កើតឡើងដោយ Sky Mavis ហើយទទួលបានប្រាក់ចំណូលប្រហែល 15 លានដុល្លារក្នុងមួយថ្ងៃ។
បន្ទាប់ពីការស្រាវជ្រាវ អ្នកវាយប្រហារបានលួចលុយ USDC stabilitycoin មានតម្លៃ 25 លានដុល្លារ និង 173,600 ether (ប្រហែល 597 លានដុល្លារ) ពី Axie Infinity បើសរុបចូលគ្នាមានតម្លៃប្រហែល 625 លានដុល្លារ។
ចំណែក Sky Mavis កំពុងផ្តល់សំណងដល់អ្នកលេង Axie ដែលបានបាត់បង់រូបិយបណ្ណ័ដោយសារការវាយប្រហារ។
រដ្ឋាភិបាលអាមេរិកបានអះអាងថា ក្រុមហេគឃ័ររបស់កូរ៉េខាងជើងដ៏ល្បីឈ្មោះ Lazarus ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនេះ ព្រោះក្រុមនេះមានជំនាញក្នុងការវាយប្រហារបែបនេះ ហើយនេះមិនមែនជាលើកទីមួយទេដែល Lazarus កំណត់គោលដៅក្រុមហ៊ុន blockchain ។
ប្រភព ថ្ងៃទី១១ ខែ០៧ ឆ្នាំ២០២២