Apple បញ្ចេញមុខងារថ្មី Lockdown Mode ដើម្បីការពារការវាយប្រហារតាមអ៊ីនធឺណិត និង ចារកម្ម

0

ក្រុមហ៊ុន Apple បាន​ប្រកាស​បន្ថែម​មុខងារ​ថ្មី​មួយ​ដល់​ឧបករណ៍ iOS ដែល​មាន​ឈ្មោះ​ថា Lockdown Mode។ ដោយក្រុមហ៊ុន Apple បានបង្ហោះនៅលើ Blog ផ្លូវការរបស់ខ្លួន ពីមុខងារនេះក្នុងគោលបំណងការពារអ្នកប្រើប្រាស់ពី “ការធ្វើចារកម្ម” ។

សមត្ថភាពថ្មីដែលបានណែនាំ បន្ថែមសម្រាប់ឧបករណ៍របស់ Apple គឺការពារការវាយប្រហារតាមអ៊ីនធឺណិត ឫ ចារកម្ម ជាពិសេសពីអ្នកស៊ើបការណ៍ និង ពួកហេគឃ័រ។
Lockdown Mode នឹងចាក់សោដោយស្វ័យប្រវត្តិនូវមុខងារដែលអាចឲ្យគេលួចបានទាំងអស់ ដូច្នេះសូម្បីតែពួកហេគឃ័រកម្រិតខ្ពស់ក៏មិនអាចបំបែកមុខងារថ្មីនេះបានដែរ។
ប្រធានផ្នែកវិស្វកម្មសន្តិសុខ និង ស្ថាបត្យកម្មរបស់ Apple លោក Ivan Krstić បានហៅវាថាជា ” Groundbreaking capability ” ដែលឆ្លុះបញ្ចាំងពី ការប្តេជ្ញាចិត្តមិនផ្លាស់ប្តូររបស់ Apple ក្នុងការការពារអ្នកប្រើប្រាស់ពីការវាយប្រហារផ្សេងៗ” ។

យោងតាមការបង្ហោះ Blog របស់ Apple បន្ទាប់ពីមុខងារ Lockdown Mode ចេញជាផ្លូវការនៅលើឧបករណ៍ iOS វានឹងអនុវត្តមុខងារដូចខាងក្រោម។
⦁ ការទប់ស្កាត់/បិទការមើលតំណជាមុន និងឯកសារភ្ជាប់ក្នុងសារ
⦁ ការទប់ស្កាត់ការភ្ជាប់ខ្សែជាមួយកុំព្យូទ័រ ឬឧបករណ៍ផ្សេងៗ ប្រសិនបើ iPhone ត្រូវបានចាក់សោ
⦁ ការបិទដំណើរការ ការចងក្រង JavaScript លើកលែងតែអ្នកប្រើប្រាស់កំណត់មិនឲ្យបិទ
⦁ ការទប់ស្កាត់សំណើសេវាចូល ការអញ្ជើញ និងការហៅតាម FaceTime ពីអ្នកប្រើប្រាស់មិនស្គាល់
⦁ ទប់ស្កាត់ការដំឡើង និងការចុះឈ្មោះឧបករណ៍នៅក្នុង MDM (mobile device management)។
Lockdown Mode នឹងត្រូវដាក់ឱ្យដំណើរការនៅចុងខែកញ្ញា ឆ្នាំ 2022។ វានឹងត្រូវបានបញ្ចេញនៅលើ iOS 16, macOS Ventura និង iPadOS 16។ ដំបូងគេនឹងដាក់ជូនជាកំណែសាកល្បងសម្រាប់អ្នកស្រាវជ្រាវ ដើម្បីជួយក្រុមហ៊ុនរកកំហុសនិងបញ្ហាសុវត្ថិភាព។

Apple ក៏បានផ្តល់រង្វាន់ 10 លានដុល្លារដល់អ្នកស្រាវជ្រាវសន្តិសុខអ៊ីនធឺណិតដែលកំពុងជួយធ្វើការពិនិត្យនិងកែលម្អមុខងារ Lockdown និងរង្វាន់ 2 លានដុល្លារសម្រាប់អ្នកដែលរកឃើញកំហុសសុវត្ថិភាព។

ប្រភព ថ្ងៃទី១៣ ខែ០៧ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here