Windows 8.1 កំពុងបង្ហាញការដាស់តឿននៅលើអេក្រង់ពេលយើង Log ចូលទៅក្នុងប្រព័ន្ធប្រតិបត្តិការដោយព្រមានថា OS ឈានដល់ការបញ្ចប់នៃការគាំទ្រនៅក្នុងខែមករា ឆ្នាំ 2023 ហើយនឹងលែងទទួលបានការធ្វើបច្ចុប្បន្នភាពសុវត្ថិភាពទៀតហើយ។
ការជូនដំណឹងនេះត្រូវបានបង្ហាញកាលពីម្សិលមិញដែលជាផ្នែកមួយនៃការធ្វើបច្ចុប្បន្នភាព Windows 8.1 KB5015874 ដែលរួមបញ្ចូលកម្មវិធី EOSnotify.exe ថ្មីដើម្បីបង្ហាញការព្រមានថាប្រព័ន្ធប្រតិបត្តិការនឹងមិនត្រូវបានការគាំទ្រក្នុងពេលឆាប់ៗនេះ។
ក្រុមហ៊ុន Microsoft បញ្ជាក់ថាការជូនដំណឹងនេះមិនបង្ហាញនៅលើឧបករណ៍ Windows Pro និង Enterprise ក៏ដូចជា Windows Embedded 8.1 Industry Enterprise និង Windows Embedded 8.1 Industry Pro នោះទេ។
ការជូនដំណឹងនេះដូចទៅនឹង Windows 7 ពីមុនដែលប្រាប់អ្នកប្រើប្រាស់ឱ្យដំឡើងទៅ Windows 10 ដោយប្រើកម្មវិធី EOSnotify.exe របស់ Microsoft ។
EOSNotify.exe មានទីតាំងនៅក្នុង C:\Windows\System32 ហើយត្រូវបានដាក់ឱ្យដំណើរការតាមរយៈកិច្ចការដែលបានគ្រោងទុកចំនួនពីរ ដែលមានឈ្មោះថា EOSNotify និង EOSNotify2។
ភារកិច្ចរបស់ EOSNotify ត្រូវបានដាក់ឱ្យដំណើរការគ្រប់ពេលដែលអ្នកប្រើប្រាស់ Log ចូលទៅ Windows ហើយ EOSNotify2 ដំណើរការម្តងក្នុងមួយថ្ងៃ។
នៅពេលដែលកម្មវិធី EOSNotify.exe ដំណើរការ វានឹងពិនិត្យមើល LastRunTimestampប្រសិនបើវាបានដំណើរការរួចហើយនៅថ្ងៃនោះ វានឹងមិនបង្ហាញការជូនដំណឹងនោះទេ។
ខណៈពេលដែលការជូនដំណឹងទាំងនេះអាចនឹងរំខាន ដល់អ្នកប្រើប្រាស់ ដូចនេះពួកគេគួរតែដំឡើងទៅកំណែថ្មីរបស់ Windows មុនពេលវាឈានដល់ការបញ្ចប់នៃការគាំទ្រ។
ប្រភព ថ្ងៃទី១៤ ខែ០៧ ឆ្នាំ២០២២