FBI ព្រមានពីកម្មវិធី រូបិយប័ណ្ណគ្រីបតូក្លែងក្លាយ ដែលលួចរាប់លានដុល្លារពីវិនិយោគិន

0

FBI របស់អាមេរិក បានព្រមានអំពីឧក្រិដ្ឋជនតាមអ៊ីនធឺណិតដែលបង្កើតកម្មវិធីរូបិយប័ណ្ណគ្រីបតូក្លែងក្លាយ ដើម្បីបោកប្រាស់អ្នកវិនិយោគិន។ FBI សង្កេតឃើញថាឧក្រិដ្ឋជនតាមអ៊ីនធឺណិតបានទាក់ទងទៅវិនិយោគិនអាមេរិកដោយក្លែងបន្លំអះអាងថាផ្តល់ជូននូវសេវាកម្ម វិនិយោគរូបិយប័ណ្ណគ្រីបតូស្របច្បាប់ និងបញ្ចុះបញ្ចូលវិនិយោគិនឱ្យទាញយកកម្មវិធីទូរស័ព្ទក្លែងក្លាយ ដែលពួកគេ បានប្រើប្រាស់ ដើម្បីបន្លំយករូបិយប័ណ្ណគ្រីបតូរបស់វិនិយោគិន”។

គេជឿថាមានជនរងគ្រោះចំនួន 244 នាក់ជាមួយនឹងការខាតបង់ប្រាក់ប្រហែល 42.7 លានដុល្លារនៅចន្លោះថ្ងៃទី 4 ខែតុលា ឆ្នាំ 2021 និងថ្ងៃទី 13 ខែឧសភា ឆ្នាំ 2022។
យោងតាមអាជ្ញាធរអនុវត្តច្បាប់ ឧក្រិដ្ឋជនកំពុងប្រើប្រាស់ឈ្មោះ ឡូហ្គោ និងព័ត៌មានបញ្ជាក់ពីអត្តសញ្ញាណផ្សេងទៀតនៃអាជីវកម្មស្របច្បាប់ ដើម្បីបង្កើតគេហទំព័រក្លែងក្លាយក្នុងគោលបំណងទាក់ទាញវិនិយោគិន។

ក្នុងនោះករណីចំនួនបីដែលត្រូវបានបង្កាញដោយ FBI ឧក្រិដ្ឋជនបានក្លែងបន្លំជាក្រុមហ៊ុនហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក ដែលមានឈ្មោះថា YiBit និង Supayos ដើម្បីបោកជនរងគ្រោះចំនួន 34 នាក់ដែលមានទឹកប្រាក់ប្រហែល 10 លានដុល្លារដោយបញ្ឆោតពួកគេ ឱ្យទាញយកកម្មវិធីកាបូបលុយគ្រីបតូ ក្លែងក្លាយដែលត្រូវបានធ្វើឡើងដើម្បីប្លន់យកលុយឌីជីថលដែលបានបញ្ចូលទៅក្នុងគណនី។

FBI ក៏បានព្រមានថា “ស្ថាប័នហិរញ្ញវត្ថុគួរតែផ្តល់ព័ត៌មានដល់អតិថិជនរបស់ពួកគេអំពីសកម្មភាពនេះ និងជូនដំណឹងដល់អតិថិជនថាតើពួកគេមានផ្តល់សេវាកម្មរូបិយប័ណ្ណគ្រីបតូឫអត់” និងប្រាប់អ្នកវិនិយោគឱ្យប្រុងប្រយ័ត្នចំពោះសំណើដែលមានការស្នើសុំឲ្យទាញយកកម្មវិធីវិនិយោគពីប្រភពដែលមិនគួរឱ្យទុកចិត្ត។

ប្រភព ថ្ងៃទី២០ ខែ០៧ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here