កាលពីថ្ងៃព្រហស្បតិ៍ស្ថានីយ៍វិទ្យុអ៊ុយក្រែន TAVR Media ត្រូវបានរងគ្រោះពីការវាយប្រហារតាមអ៊ីនធឺណិត ដោយបានផ្សាយសារក្លែងក្លាយអំពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ។
ឧក្រិដ្ឋជនតាមអ៊ីនធឺណិតបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កំពុងធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ នឹង កំពុងស្ថិតក្នុងការយកចិត្តទុកដាក់ខ្លាំង ហើយភារកិច្ចរបស់គាត់ត្រូវបានប្រគោលឲ្យលោក Verkhovna Rada និង Ruslan Stefanchuk។
ក្រុមហ៊ុនវិទ្យុមួយនេះបាន គ្រប់គ្រងស្ថានីយ៍វិទ្យុសំខាន់ៗចំនួនប្រាំបួន រួមមាន Hit FM, Radio ROKS, KISS FM, Radio RELAX, Melody FM, Nashe Radio, Radio JAZZ, Classic Radio និង Radio Bayraktar ។
ការបង្ហោះនៅលើ Facebook របស់ TAVR Media បានប្រាប់ថាម៉ាស៊ីនមេ និងបណ្តាញ Network របស់ខ្លួនត្រូវបានគេកំណត់គោលដៅ ក្នុងការវាយប្រហារតាមអ៊ីនធឺណិត ហើយពួកគេកំពុងធ្វើការដោះស្រាយបញ្ហានេះ។ ក្រុមហ៊ុនក៏បានសង្កត់ធ្ងន់ថា “ព័ត៌មានអំពីបញ្ហាសុខភាពរបស់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy មិនមែនការពិតទេ” ។ លោក Zelenskyy ក៏បានផុសក្នុង Instagram ដោយបញ្ជាក់ថា “សុខភាពរបស់លោកនៅល្អ” ។
ប្រភព ថ្ងៃទី២២ ខែ០៧ ឆ្នាំ២០២២