បណ្តាញវិនិយោគក្លែងក្លាយដ៏ធំមួយដែលមានវេបសាយជាង 11,000 មានគោលដៅបោកអ្នកប្រើប្រាស់នៅអ៊ឺរ៉ុប

0

ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពរកឃើញនូវបណ្តាញវិនិយោគដ៏ធំមួយដែលមានវេបសាយសរុបច្រើនជាង 11,000 ដែលជាការវិនិយោគក្លែងក្លាយដែលមានគោលដៅទៅលើអ្នកប្រើប្រាស់ជាច្រើននៅក្នុងទ្វីបអ៊ឺរ៉ុប។ នៅក្នុងវេទិកានេះក៏មានការបង្ហាញនូវការប្រឌិតជាច្រើនដែលពាក់ព័ន្ធជាមួយនឹងតារាល្បីៗដើម្បីបង្កើតជារូបភាពស្របច្បាប់ និងការទាក់ទាញជនរងគ្រោះអោយចូលមកកាន់វេទិកានេះកាន់តែច្រើន។

គោលដៅនៃប្រតិបត្តិការនេះគឺដើម្បីបោកបញ្ឆោតអ្នកប្រើប្រាស់ជាមួយនឹងការផ្តល់នូវការវិនិយោគដែលមានប្រាក់ចំណូលខ្ពស់ និងការបញ្ចុះបញ្ចូលពួកគេអោយដាក់ប្រាក់យ៉ាងតិចបំផុត 250 EUR ($255)​ដើម្បីធ្វើការចុះឈ្មោះទៅលើសេវាកម្មក្លែងក្លាយនេះ។ ក្រុមអ្នកស្រាវជ្រាវនៅក្នុងក្រុមហ៊ុនសុវត្ថិភាព Group-IB រកឃើញនូវប្រតិបត្តិការនេះដែលមានការពាក់ព័ន្ធទៅនឹង phishing sites, content hosts និង redirections ។

តាមការបញ្ជាក់របស់ Group-IB នេះ វាមាន domains ច្រើនជាង 5,000 ដែលស្ថិតនៅក្នុងដំណើរការ។ បច្ចុប្បន្ននេះ ប្រទេសជាច្រើនដែលស្ថិតនៅក្នុងគោលដៅនៃការវាយប្រហារនៃយុទ្ធនាការនេះមាននៅក្នុងចក្រភពអង់គ្លេស ប៊ែលហ្សិក អាល្លឺម៉ង់ ហូឡង់ ព័រទុយហ្គាល់ ប៉ូឡូញ ន័រវេស ស៊ុយអែត និងសាធារណរដ្ឋឆេក៕

LEAVE A REPLY

Please enter your comment!
Please enter your name here