ក្រុមហ៊ុនផលិតកាំជ្រួចមីស៊ីលនៅអឺរ៉ុប MBDA បានបដិសេធជាសាធារណៈនូវការចោទប្រកាន់មួយចំនួន ដែលបានធ្វើឡើងនៅលើ គេហទំព័រងងឹតមួយកាលពីខែកក្កដា ដោយបានបង្ហោះនៅលើ Twitter ដោយ Today Cyber News កាលពីថ្ងៃអង្គារ។
ក្រុមហេកឃ័រឈ្មោះ “Andrastea” បានប្រកាសខ្លួនឯងដោយបានអះអាងថាបានលួយយកទទួលទិន្នន័យប្រហែល 60 GB ពី MBDA បន្ទាប់ពីបានបំបែកចូលទៅក្នុងប្រព័ន្ធរបស់ MBDA ហើយបានដាក់លក់នៅលើវេបសាយងងឹត។
ដោយក្រុមមួយនេះអាចយកបានឯកសារដែលពិពណ៌នាអំពីគម្រោងយោធា រួមជាមួយនឹងព័ត៌មានទាក់ទងនឹងសកម្មភាពពាណិជ្ជកម្ម កិច្ចសន្យា និងសារដែលបានផ្លាស់ប្តូរជាមួយក្រុមហ៊ុនផ្សេងទៀត។
ចំណែកឯ MBDA ឥឡូវនេះកំពុងបដិសេធនឹងធ្វើការអះអាង នៅក្នុងប្លក់ (ជាភាសាផ្សេងៗគ្នា) ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ។
ក្រុមហ៊ុននេះបានបញ្ជាក់ថា ឯកសារមួយចំនួនពិតជាត្រូវបានលួច ប៉ុន្តែមិនមែនត្រូវបានលួចដោយការហេកចូលនោះទេ ហើយប្រព័ន្ធការពារសុវត្ថិភាពនៅតែរក្សាដដែល ដោយសារក្រុមហ៊ុនមាន “ប្រព័ន្ធការពារអ៊ីនធឺណេតទំនើប” ដើម្បីប្រឈមមុខនឹងសកម្មភាពឧក្រិដ្ឋកម្មប្រភេទនេះ។
MBDA បានសរសេរថា “ប្រភពដើមនៃទិន្នន័យត្រូវបានបញ្ជាក់ ដោយត្រូវបានយកចេញដោយសារ (Hard drive) មិនមែនត្រូវបានលួចដោយការហេកចូលនោះទេ។
រហូតមកដល់ពេលនេះ ដំណើរការផ្ទៀងផ្ទាត់ផ្ទៃក្នុងរបស់ក្រុមហ៊ុនបង្ហាញថា ទិន្នន័យដែលអាចរកបាននៅលើអ៊ីនធឺណិត មិនមែនជាទិន្នន័យសំខាន់ ហើយក្រុមហ៊ុននឹងចាត់វិធានការផ្លូវច្បាប់ ចំពោះ អំពើឧក្រិដ្ឋកម្មនៃការបង្ខូចកេរ្តិ៍ឈ្មោះខ្លួន។
ប្រភព ថ្ងៃទី០៤ ខែ០៨ ឆ្នាំ២០២២