ប្រទេសអ៊ុយក្រែនបិទចោល 1,000,000 bots ដែលប្រើប្រាស់ក្នុងការចែកចាយព័ត៌មានមិនពិត

0

ប៉ូលិសរបស់ប្រទេសអ៊ុយក្រែន (SSU) ទើបតែបិទចោលនូវកសិដ្ឋានមួយដែលមាន 1,000,000 bots ដែលត្រូវគេប្រើប្រាស់ដើម្បីចែកចាយព័ត៌មានមិនពិតនៅលើបណ្តាញសង្គម។ គោលដៅនៃកសិដ្ឋាន (Bot Farm) នេះគឺដើម្បីបំភ្លៃព័ត៌មានពិតចេញពីប្រភពផ្លូវការរបស់រដ្ឋនៅក្នុងប្រទេសអ៊ុយក្រែន។

សារដែលបានចែកចាយតាមរយៈការប្រើប្រាស់នូវ bots នេះគឺស្របទៅតាមការឃោសនារបស់ប្រទេសរុស្សី ដូចនេះប្រតិបត្តិករនៃការចែកចាយព័ត៌មាននេះគឺពាក់ព័ន្ធទៅនឹងសេវាកម្មពិសេសរបស់ប្រទេសរុស្សី។ ជាក់ស្តែង ការស៊ើបអង្កេតរបស់ SSU បញ្ជាក់ថា មេដឹកនាំរបស់ក្រុមឧក្រិដ្ឋកម្មនេះគឺជាអ្នកជំនាញនយោបាយរបស់រុស្សី។

នៅក្នុងការពន្យល់របស់ SSU អោយដឹងថា “តាមការស៊ើបអង្កេត មនុស្សម្នាក់នេះគឺជាអ្នករៀបចំព័ត៌មាន និងធ្វើសកម្មភាពនាៗដែលបញ្ជាដោយកងកម្លាំងនយោបាយនៅក្នុងស្រុក។ គាត់បានទាក់ទងជាមួយនឹងសមាជិកសភាក្នុងពេលបច្ចុប្បន្ននេះដែលមានទំនាក់ទំនងជិតស្និទ្ធិជាមួយនឹងអតីតថ្នាក់ដឹកនាំរបស់យើង។” ការស៊ើបអង្កេតរបស់ប៉ូលិសអ៊ុយក្រែនគឺនៅតែបន្តក្នុងការស្វែងរកនូវអ្នកចូលរួមនៅក្នុងប្រតិបត្តិការនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here