ការវាយប្រហារនៃដោយប្រើ (DDoS) ជាច្រើនបានបណ្តាលឱ្យមានការ រអាក់រអួលគេហទំព័ររដ្ឋាភិបាលមួយចំនួនក្នុងកោះតៃវ៉ាន់កាលពីម្សិលមិញបន្ទាប់ពីការមកដល់នៃសមាជិកសភាជាន់ខ្ពស់របស់សហរដ្ឋអាមេរិក។
ដំណើរទស្សនកិច្ចរបស់ប្រធានសភា Nancy Pelosi ត្រូវបានតាមដានយ៉ាងទូលំទូលាយដោយប្រព័ន្ធផ្សព្វផ្សាយពិភពលោក។
ថ្វីត្បិតតែមិនមែនជាដំណើរទស្សនកិច្ចលើកដំបូងរបស់អ្នកនយោបាយអាមេរិក តែដំណើរទស្សនកិច្ចនេះបានធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បា ដែលតែងតែទាមទារតៃវ៉ាន់ជារបស់ខ្លួន។
Pelosi ត្រូវបានគេរាយការណ៍ថាបានជួបប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ហើយបានរំលឹកឡើងវិញនូវការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់ប្រទេសកោះប្រជាធិបតេយ្យមួយនេះដែលមានប្រជាជនចំនួន 24 លាននាក់។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងពេលជាមួយគ្នានោះ របាយការណ៍គេហទំព័ររបស់ការិយាល័យប្រធានាធិបតីតៃវ៉ាន់ ក្រសួងការបរទេស និងរបស់រដ្ឋាភិបាលផ្សេងទៀតត្រូវបានមានការ រអាក់រអួលបណ្តាញមួយរយៈពេលខ្លី។
សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters បានអះអាងថា គេហទំព័ររបស់ក្រសួង និងការិយាល័យប្រធានាធិបតីត្រូវបានជ្រៀតជ្រែកជាមួយនឹងសំណើ Traffic រហូតដល់ 8.5 លានក្នុងមួយនាទីដោយ “IPs មួយចំនួនធំពីប្រទេសចិន រុស្ស៊ី និងកន្លែងផ្សេងទៀត” ។
សេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីអ្នកនាំពាក្យរបស់ Tsai នៅលើ Facebook បាននិយាយថា ការវាយប្រហារបានធ្វើឱ្យ Traffic របស់គេហទំព័រឡើងច្រើនជាងធម្មតាដល់ទៅ 200 ដង។ ទោះបីជាយ៉ាងណាក៏ដោយ គេបានត្រៀមបម្រុងទុក (Back up) និងការដំណើរការមកធម្មតាត្រឹមតែ 20 នាទីក្រោយមក។
ទំហំនៃការវាយប្រហារបង្ហាញថាពួកហេកឃ័ររបស់រដ្ឋចិនដែលនៅពីក្រោយការវាយឆ្មក់មួយនេះ។
ប្រភព ថ្ងៃទី០៥ ខែ០៨ ឆ្នាំ២០២២