ហេគឃ័ររបស់អ៊ីរ៉ង់ទំនងជានៅពីក្រោយការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងនឹងរដ្ឋាភិបាលអាល់បានី

0

មានការវាយប្រហារកាលពីថ្ងៃទី 17 ខែកក្កដា បើយោងតាមទីភ្នាក់ងារជាតិ សង្គមព័ត៌មានរបស់ប្រទេសអាល់បានី បានឲ្យដឹងថា រដ្ឋាភិបាលត្រូវបង្ខំឱ្យ “បិទការចូលប្រើសេវាកម្មសាធារណៈតាមអ៊ីនធឺណិត និងគេហទំព័ររដ្ឋាភិបាលផ្សេងទៀតជាបណ្តោះអាសន្ន” ដោយសារតែ “ការវាយប្រហារតាមអ៊ីនធឺណិតដែលមានលក្ខណៈស៊ីសង្វាក់គ្នា និងស្មុគ្រស្មាញពីខាងក្រៅ ។

ប្រតិបត្តិការរំខានក្រោមហេតុផលនយោបាយ​ បើយោងទៅតាម Mandiant មានការដាក់ពង្រាយមេរោគ ransomware ថ្មីមួយឈ្មោះថា ROADSWEEP ដែលរួមបញ្ចូលកំណត់ត្រាមកជាមួយថា “ហេតុអ្វីបានជាពន្ធរបស់យើងត្រូវចំណាយលើអត្ថប្រយោជន៍នៃភេរវករ DURRES?”

ពេលនោះ មានក្រុមមួយឈ្មោះថា HomeLand Justice បានអះអាងទទួលខុសត្រូវចំពោះការវាយលុកតាមអ៊ីនធឺណិត ដោយក្រុមនេះក៏បានអះអាងផងដែរថាបានប្រើប្រាស់មេរោគ wiper malware ក្នុងការវាយប្រហារនេះ។

“ការប្រើប្រាស់មេរោគ ransomware ដើម្បីធ្វើប្រតិបត្តិការរំខានដោយហេតុផលនយោបាយប្រឆាំងនឹងគេហទំព័ររដ្ឋាភិបាល និងសេវាពលរដ្ឋនៃរដ្ឋសមាជិកណាតូក្នុងសប្តាហ៍តែ ត្រូវបានរៀបចំឡើង នឹងក្លាយជាប្រតិបត្តិការដ៏គួរឱ្យភ្ញាក់ផ្អើលមួយរបស់អ៊ីរ៉ង់។

ប្រភព ថ្ងៃទិ០៩ ខែ០៨ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here