ការិយាល័យគ្រប់គ្រងទ្រព្យសកម្មបរទេស (OFAC) នៃក្រសួងរតនាគារសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើឧបករណ៍ Tornado Cash នៅថ្ងៃនេះដោយសារតែសេវាកម្ម cryptocurrency mixer នេះប្រើប្រាស់នៅក្នុងការលាងសម្អាតទឹកប្រាក់ជាង ៧ ពាន់លានដុល្លារអាមេរិកចាប់តាំងពីការបង្កើតឡើងនៅក្នុងឆ្នាំ 2019 ។
ក្រុមហេគឃ័ររបស់កូរ៉េខាងជើង APT Lazarus Group បានប្រើប្រាស់នូវឧបករណ៍ crypto mixer នេហដើម្បីលួចទឹកប្រាក់ប្រហែលជា $455 លានដុល្លារអាមេរិក។ កាលពីពេលមុននេះ ក្រុមហេគឃ័រ Lazarus ក៏បានលួចទឹកប្រាក់ $620 លានដុល្លារអាមេរិកចេញពី Ethereum ផងដែរ។
ឧបករណ៍ Tornado Cash ត្រូវបានប្រើប្រាស់ដោយហេគឃ័រក្នុងការលាងលុយកខ្វក់ប្រហែលជា $96 លានដុល្លារអាមេរិកបន្ទាប់ពីការហេគនៅទៅលើ June Harmony Bridge និង $7.8 លានដុល្លារអាមេរិកចេញពី August Nomad Heist ។ កាលពីពេលមុននេះ ក្រសួងរតនាគារសហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មទៅលើ ryptocurrency mixer Blender.io នៅក្នុងខែឧសភានៅពេលដែលក្រុមហេគឃ័រ Lazarus ធ្វើការលាងសម្អាតលុយបន្ទាប់ពីហេគទៅលើ Ronin bridge បានដោយជោគជ័យផងដែរ៕