ក្រុមហ៊ុន Microsoft កំពុងស៊ើបអង្កេតកលើរបាយការណ៍របស់អតិថិជនពីបញ្ហាដែលបណ្តាលឱ្យ Outlook សម្រាប់ Microsoft 365 គាំងភ្លាមៗបន្ទាប់ពីបើក។
យោងតាមឯកសារថ្មីដែលចេញផ្សាយដោយ Redmond កាលពីថ្ងៃព្រហស្បតិ៍ ការគាំងកម្មវិធី Outlook desktop ទាំងនេះនឹងត្រូវបានកត់ត្រាដោយស្វ័យប្រវត្តិ ហើយត្រូវបានបញ្ជាក់ដោយពិនិត្យមើលក្នុងកម្មវិធី Windows Event Viewer Application Log សម្រាប់ Event 1000 ឬ Event 1001។
Microsoft បានពន្យល់ថា “នៅពេលអ្នកចាប់ផ្តើមបើក Outlook Desktop វាទទួលបានប្រវត្តិផ្ទុក និងដំណើរការពីមុន បើកដោយសង្ខេប ហើយបន្ទាប់មកក៏គាំង” ។ ដែលបញ្ហានេះកើតឡើងនៅពេលតម្លៃទិន្នន័យ EmailAddress មិនមានក្រោមអត្តសញ្ញាណរបស់ Office។”
លេខកូដអត្តសញ្ញាណ
Computer\HKEY_CURRENT_USER\SOFTWARE\Microsoft\Office\16.0\Common\Identity\Identities
ប៉ុន្តែ Key របស់ EmailAddress គឺទទេនៅក្នុងករណីនេះដែលធ្វើឲ្យ Outlook គាំងភ្លាមៗបន្ទាប់ពីបើក។
ក្រុមហ៊ុន Microsoft បានបន្ថែមថា ខ្លួនកំពុងស៊ើបអង្កេតបញ្ហាដែលកំពុងបន្តនេះហើយនឹងធ្វើបច្ចុប្បន្នភាព ជំនួយភ្លាមៗនៅពេលដែលមានដំណោះស្រាយ។
ខណៈពេលដែលកំពុងធ្វើការលើដំណោះស្រាយលើបញ្ហានេះ ក្រុមហ៊ុន Microsoft បានផ្តល់ជូនអតិថិជនដែលរងផលប៉ះពាល់នូវដំណោះស្រាយផងដែរ៖
ដោយត្រូវចេញពី Office ហើយបន្ទាប់មកចូល Office វិញ ដើម្បីបំពេញការកំណត់បញ្ជីឈ្មោះឡើងវិញ (Sign In)។ ថ្មីៗនេះ Microsoft ក៏បានជួសជុលកំហុសដែលបណ្តាលឱ្យកម្មវិធីអ៊ីមែល Outlook គាំងនៅពេលអានអ៊ីមែលបង្កាន់ដៃ Uber ឬអ៊ីមែលផ្សេងទៀត។
Redmond ក៏បានទាញការអាប់ដេត Microsoft 365 នៅថ្ងៃនេះផងដែរ បន្ទាប់ពីអ្នកប្រើប្រាស់បានរាយការណ៍ថាកម្មវិធី Outlook, Word, Excel និង PowerPoint កំពុងគាំងនៅពេលដាក់ឈ្មោះ (Username) ឬ ដាក់រូបថតរបស់អ្នកប្រើប្រាស់។
ប្រភព ថ្ងៃទី១២ ខែ០៨ ឆ្នាំ២០២២