Google រកឃើញ Tool ប្រើដោយពួកហេគឃ័រ អ៊ីរ៉ង់ ដើម្បីលួចទិន្នន័យពីគណនីអ៊ីមែល

0

ក្រុមវាយប្រហារគាំទ្រដោយរដ្ឋាភិបាលអ៊ីរ៉ង់ដែលគេស្គាល់ថាជាក្រុម Charming Kitten បានបន្ថែម Tool ​ថ្មីមួយមានផ្ទុកមេរោគរបស់ខ្លួន ដែលអនុញ្ញាតឱ្យវាទាញយកទិន្នន័យពីគណនី Gmail, Yahoo! និង Microsoft Outlook របស់អ្នកប្រើប្រាស់។

Google Threat Analysis Group (TAG) បានគេដាក់ឈ្មោះកម្មវិធីព្យាបាទនេះថា HYPERSCRAPE កំពុងអភិវឌ្ឍយ៉ាងសកម្ម ដែលគេស្គាល់ពីឆ្នាំ 2020​ នឹងត្រូវបានរកឃើញដំបូងក្នុងខែធ្នូ 2021។

Charming Kitten ដែលជាក្រុមគំរាមកំហែងកម្រិតខ្ពស់ (APT) ត្រូវបានគេជឿថាមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់ និងមានប្រវត្តិធ្វើចារកម្មសម្រាប់ផលប្រយោជន៍របស់រដ្ឋាភិបាល។

អ្នកស្រាវជ្រាវ Google TAG Ajax Bash បាននិយាយថា “HYPERSCRAPE តម្រូវឱ្យមានគណនីរបស់ជនរងគ្រោះនឹងមានការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវរួច ដែលអ្នកវាយប្រហារបានលួច ជនរងគ្រោះ។ Tool នេះបានបង្កើតឡើងដោយប្រើ .NET ភ្ជាប់មកជាមួយមុខងារដើម្បីទាញយក មាតិការបស់ប្រអប់ អ៊ីមែលរបស់ជនរងគ្រោះ​ បន្ថែមពីលើការលុបអ៊ីមែលសុវត្ថិភាពដែលបានផ្ញើពី Google ដើម្បីជូនដំណឹងដល់ម្ចាស់គណនី ពីការ Log ចូលគួរឱ្យសង្ស័យណាមួយ។

លើសពីនេះ កំណែមុនរបស់ HYPERSCRAPE ត្រូវបានគេ រួមបញ្ចូលជម្រើសមួយដើម្បីស្នើសុំទិន្នន័យពី Google Takeout ដែលជាមុខងារដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់រៀបទិន្នន័យរបស់ពួកគេទៅជាឯកសារសម្រាប់ទាញយក។

ប្រភព ថ្ងៃទី២៤ ខែ០៨ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here