ក្រុមហ៊ុន Microsoft ចេញផ្សាយជាលើកទី២ ស្តីពីសញ្ញាណសាយប័រដើម្បីតាមដានសកម្មភាពមេរោគ RaaS

0

ក្រុមហ៊ុន Microsoft បានចេញផ្សាយជាលើកទី២ នៃសញ្ញាណសាយប័រ ដោយបានបង្ហាញពីកំណើននៃរចនាសម្ព័ន្ធមេរោគ RaaS ដែលបានពង្រឹងដល់ការវាយប្រហារជាច្រើន។
របាយការណ៍ចារកម្មគំរាមកំហែងក៏ផ្តល់ឱ្យអង្គភាពនានាមើលឃើញយ៉ាងជ្រៅទៅក្នុងសកម្មភាពរបស់អ្នកគំរាមកំហែង។

តាមការស្រាវជ្រាវថ្មីបានរកឃើញថា ការឆ្លងមេរោគប្រមាណជា ៨០% អាចតាមដានបានដោយការគាំងដំណើរការកម្មវិធី និងឧបករណ៍។ បច្ចុប្បន្ននេះ កម្មវិធីមេរោគ RaaS
មានសាខាច្រើនជាង ៥០ នៅក្នុងក្រុមរបស់ពួកគេ ដោយសំដៅទៅលើអ្នកប្រើប្រាស់សេវាកម្មរបស់ពួកគេជាមួយនឹងគោលដៅផ្សេងៗគ្នា។ ដំណឹងអាក្រក់សម្រាប់អ្នកការពារ
ដោយសារតែ អ្នកវាយប្រហារចូលប្រើទិន្នន័យឯកជនរបស់ក្រុមហ៊ុនគឺរយៈពេល១ម៉ោងនិង១២នាទី។ បើសិនជា endpoint អាចសម្របសម្រួលបាន ពេលវេលាជាមធ្យមសម្រាប់
អ្នកវាយប្រហារចាប់ផ្តើមផ្លាស់ទីនៅពេលក្រោយក្នុងបណ្តាញសាជីវកម្មគឺ១ម៉ោង និង៤២នាទី។

ក្រុមមេរោគគំរាមកំហែង RaaS ដែលមានដូចជា Conti និង REvil ត្រូវបានប្រើប្រាស់ដោយតួអង្គគំរាមកំហែងជាច្រើនដែលប្តូររវាងកម្មវិធីមេរោគ RaaS និង payloads ។ ចំណែកឯការវាយប្រហារអនុវត្តតាមគំរូនៃការចូលប្រើដំបូងតាមរយៈការឆ្លងមេរោគ/ការកេងប្រវ័ញ្ចភាពងាយរងគ្រោះ បន្ទាប់​មក​បាន​លួច​លិខិត​បញ្ជាក់​ដើម្បី​ជំរុញដល់​សិទ្ធិ ​និង​ផ្លាស់ទី​នៅ​ពេល​ក្រោយ​។

ចាប់តាំងពីដំណើរការមេរោគ Conti ថយចុះ សាខាមួយចំនួនបានប្តូរទៅការផ្ទុកមេរោគ LockBitនិងមេរោគ Hive ខណៈពេលដែលមេរោគ QuantumLocker និងមេរោគ Black Basta បានបញ្ចេញសក្តានុពលជំនួសវិញ។

ទាក់ទងទៅនឹង ការកើនឡើងនៃឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងការវាយប្រហាររបស់មេរោគបើយោងតាមរបាយការណ៍ឧក្រិដ្ឋកម្មអ៊ីនធឺណិតឆ្នាំ២០២១ របស់ FBI បានបង្ហាញឱ្យដឹងថាការចំណាយលើបញ្ហាឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនៅសហរដ្ឋអាមេរិកគឺច្រើនជាង ៦,៩ ពាន់លានដុល្លារ។

ចំណែកឯភ្នាក់ងារ ENISA បានរាយការណ៍ថាតួអង្គគំរាមកំហែងមេរោគ ( ransomware ) បានលួចទិន្នន័យប្រមាណជាទំហំ 10TB ក្នុងមួយខែនៅចន្លោះខែឧសភា ឆ្នាំ២០២១ និងខែមិថុនា ឆ្នាំ២០២២ជាមួយនឹងចំនួន ៥៨,២% នៃឯកសារដែលលួចបានទាំងនោះមានផ្ទុកទិន្នន័យផ្ទាល់ខ្លួនរបស់បុគ្គលិក។

សរុបសេចក្តីមក របាយការណ៍នេះគឺផ្អែកលើទិន្នន័យពីសញ្ញាសុវត្ថិភាពចំនួន ៤៣ពាន់លានរបស់ក្រុមហ៊ុន Microsoft និងអ្នកជំនាញផ្នែកសន្តិសុខចំនួន៨ ៥០០ករណី។ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខតាមអ៊ីនធឺណិតបាន ក្រុមហ៊ុននានាត្រូវផ្តល់អនុសាសន៍ឱ្យមានភាពច្បាស់លាស់ការផ្តល់អាទិភាព និងការចែករំលែកព័ត៌មានរវាងវិស័យសាធារណៈ និងឯកជន៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន cyware ចុះផ្សាយថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here