យុទ្ធនាការ Phishing ដំបូងដែល ដែលប្រឆាំងនឹងហាងផ្តល់សេវា PyPI

0

ក្រុមហ៊ុនផ្តល់សេវាកម្ម Python Package Index ដែលអ្នកអភិវឌ្ឍន៍កម្មវិធីស្គាល់ថាជាហាងផ្តល់សេវា PyPI បាន​ចេញការ​​ព្រមាន​អំពី​ការ​វាយ​ប្រហារ​បន្លំ (Phishing)
​ដែល​ផ្តោត​លើ​អ្នក​អភិវឌ្ឍន៍កម្មវិធី។ អ្នកស្រាវជ្រាវបាននិយាយថា នេះគឺជាយុទ្ធនាការបន្លំដំបូងដែលប្រឆាំងនឹងឃ្លាំងកញ្ចប់​ repository។

យុទ្ធនាការមួយនេះជាបញ្ហាសំខាន់ដោយសារតែវាបានបង្ហាញពីបញ្ហាមួយផ្សេងទៀតក្នុងចំណោមចំនួនហានិភ័យដ៏ច្រើន ដល់ប្រព័ន្ធអេកូប្រភពបើកចំហ ( open-source ecosystem)។

បញ្ហា២ផ្សេងទៀតដេលមានពាក់ព័ន្ធជាមួយហាងផ្តល់សេវា PyPI មានដូចជា៖

១-Checkmarx បានរកឃើញថាស្ទើរតែមួយភាគបីនៃកញ្ចប់ PyPI សុទ្ធតែងាយរងគ្រោះ
ចំពោះមុខងាររចនាដែលអាចឱ្យតួអង្គគំរាមកំហែងដំណើរការកូដដោយស្វ័យប្រវត្តិ។

២-អ្នកប្រើប្រាស់បានបង្ហោះកញ្ចប់ Python មាមេរោគចំនួនដប់មួយទៅកាន់ឃ្លាំង (repository)
ដែលជាផ្នែកនៃយុទ្ធនាការវាយអត្ថបទ ដោយកំណត់គោលដៅវាយប្រហារលើម៉ាស៊ីនមេ
Counter-Strike 1.6 ជាមួយយុទ្ធនាការវាយប្រហារ DDoS ។

ការវាយប្រហារនេះបណ្តាលឱ្យ ក្រុមហ៊ុន PyPI ប្រកាសថា ក្រុមហ៊ុនកំពុងផ្តល់សោសុវត្ថិភាពផ្នែករឹងដោយឥតគិតថ្លៃដល់អ្នកថែទាំគម្រោងសំខាន់ៗ។ យ៉ាងណាមិញ កញ្ចប់ PyPI បានក្លាយជាគោលដៅពេញនិយមក្នុងចំណោមឧក្រិដ្ឋជនតាមអ៊ីនធឺណិត ហើយអ្នកអភិវឌ្ឍន៍កម្មវិធីទាំងអស់ត្រូវតែអនុវត្តវិធានការសុវត្ថិភាពចាំបាច់ទាំងអស់៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន cyware ចុះផ្សាយថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here