ក្រុមហេគឃ័រ APT42 របស់អ៊ឺរ៉ង់កំពុងតែចែកចាយមេរោគ Android spyware

0

ក្រុមហ៊ុនហេគឃ័រដែលគាំទ្រដោយរដ្ឋរបស់អ៊ឺរ៉ង់ APT42 ត្រូវបានគេរកឃើញថាប្រើប្រាស់មេរោគ Android malware ដើម្បីធ្វើចារកម្មទៅលើគោលដៅ។ ក្រុមហ៊ុនសុវត្ថិភាពអ៊ីនធឺណិតបានប្រមូលភ័ស្តុតាងពីការហេគរបស់ក្រុមហេគឃ័រ APT42 ដែលបានធ្វើចារកម្មទៅលើស្ថាប័នជាច្រើន។

សកម្មភាពរបស់ក្រុមហេគឃ័រ APT42 គឺមានរយៈពេលជាង 7 ឆ្នាំហើយដែលសកម្មភាពនេះគឺពាក់ព័ន្ធទៅនឹងយុទ្ធនាការ spear-phishing ដែលមានគោលដៅវាយប្រហារទៅលើមន្ត្រីរដ្ឋាភិបាល អ្នកបង្កើតគោលនយោបាយច្បាប់ អ្នកសារព័ត៌មាន និងអ្នកប្រឆាំងប្រទេសអ៊ឺរ៉ង់។ គោលដៅរបស់ហេគឃ័រនេះគឺលួចព័ត៌មានសម្ងាត់របស់អ្នកប្រើប្រាស់តាមរយៈមេរោគ Android malware ។

តាមការបញ្ជាក់របស់ Mandiant អោយដឹងថា ក្រុមហេគឃ័រ APT42 បានបង្កើតនូវប្រតិបត្តិការជាង 30 នៅក្នុងប្រទេសជាង 14 ចាប់តាំងពីឆ្នាំ 2015 ។ នៅក្នុងឆ្នាំ 2020 ក្រុមហេគឃ័រ APT42 បានប្រើប្រាស់នូវ phishing emails ដោយក្លែងបន្លំជាអ្នកជំនាញផ្នែកវ៉ាក់សាំងរបស់សាកលវិទ្យាល័យ Oxford ដែលមានគោលដៅវាយប្រហារទៅលើស្ថាប័នឱសថជាច្រើននៅបរទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here