យោងតាមព័ត៌មានវិភាគហិរញ្ញវត្ថុនិងគ្រីបតូ Finbold ការលួចចូលនេះបានកើតឡើងនៅថ្ងៃទី 9 ខែកញ្ញា ឆ្នាំ 2022។ តាមសេចក្តីរាយការណ៍ អ្នកបោកប្រាស់ បានលួចយកឆានែលហើយព្យាយាមបន្លំជា Scuba Jake ដោយក្លែងជាផ្តល់រង្វាន់ក្លែងក្លាយដែលពាក់ព័ន្ធនឹងរូបិយប័ណ្ណអេឡិចត្រូនិក Bitcoin និង Ethereum ។ ជាក់ស្តែងអ្នកបោកប្រាស់បានលួច 1.01 BTC (ប្រហែល 21,000 ដុល្លារ)។ ការវិភាគនេះត្រូវបានផ្អែកលើ QR codes របស់អ្នកបោកប្រាស់ដែលចែករំលែកជាមួយអ្នកប្រើប្រាស់ដើម្បីស្កេនមុនពេលផ្ញើគ្រីបតូ ។
ក្រឡេកទៅមើលលើ Blockchain.com បញ្ជាក់ថាកាបូប Bitcoin របស់អ្នកបោកប្រាស់ដែលបានចែករំលែកជាមួយអ្នកប្រើប្រាស់បានទទួលប្រតិបត្តិការចំនួនបួនប្រហែល 1.0107 BTC។ អ្នកបោកប្រាស់ក៏បានប្តូរឈ្មោះឆានែលរបស់ Jake ទៅជា MicroStrategy US ដែលជាក្រុមហ៊ុនអាជីវកម្មគ្រីបតូរបស់សហរដ្ឋអាមេរិក។
អ្នកបោកប្រាស់ បានកំណត់គោលដៅលើឆានែល នេះដោយសារតែមាននាក់តាមដានយ៉ាងច្រើនលើឆានែលរបស់ Jake។ Jake បានបញ្ជាក់ផងដើរអំពីការហេកនេះនៅលើ Instagram របស់គាត់។
ប្រភព ថ្ងៃទី១៣ ខែ៩ ឆ្នាំ២០២២