ប្រព័ន្ធប្រតិបត្តិការ iOS 16 ចាប់ផ្តើមបញ្ចេញមុខងារ Lockdown Mode​ រួមនឹងមុខងារ Safety Check

0

ក្រុមហ៊ុន Apple បានចេញផ្សាយជាផ្លូវការនូវការអាប់ដេតប្រព័ន្ធប្រតិបត្តិការ iOS 16 របស់ខ្លួនសម្រាប់ឧបករណ៍ iPhone ដែលមានលក្ខណៈពិសេសជាច្រើនដែលផ្តោតលើភាពឯកជន និងសុវត្ថិភាព។
មុខងារថ្មីដំបូងបង្អស់គឺ ‘Lockdown Mode’ ដែលក្រុមហ៊ុនបានបើកដំណើរការដំបូងកាលពី ខែកក្កដាសម្រាប់ឲ្យតេសប្រើ ប៉ុន្តែឥឡូវនេះមាននៅលើឧបករណ៍ iOS 16 ទាំងអស់។
យោងតាមក្រុមហ៊ុន Apple មុខងារ ‘Lockdown Mode’ ផ្ដល់នូវ “កម្រិតសុវត្ថិភាពជាជម្រើស សម្រាប់អ្នកប្រើប្រាស់ដោយសារពួកគេ អាចត្រូវបានកំណត់គោលដៅដោយការគំរាមកំហែងឌីជីថលមួយចំនួន” ។ ទម្រង់នេះបានពង្រឹងការការពាររបស់ឧបករណ៍ និងកំណត់មុខងារជាក់លាក់ ដូច្នេះវាកាត់បន្ថយការវាយប្រហារដែលអាចត្រូវបានកេងប្រវ័ញ្ចដោយ spyware ។
ពិសេសជាងនេះទៅទៀត មុខងារនេះអាចទប់ស្កាត់ប្រភេទឯកសារភ្ជាប់ បិទការមើលតំណជាមុន និងបញ្ឈប់ការតភ្ជាប់ នៅពេលដែលឧបករណ៍ត្រូវបានចាក់សោ។
នៅក្នុង iOS 16 ក្រុមហ៊ុន Apple ក៏បានណែនាំជម្រើស ‘Safety Check’​ ដែលត្រូវបានរចនាឡើងដើម្បីកាត់ទំនាក់ទំនងជាមួយដៃគូដែលបំពាន ហើយព្យាយាមតាមដានទីតាំងរបស់ពួកគេ ឬអានសាររបស់ពួកគេដោយសម្ងាត់។ Safety Check អនុញ្ញាតឱ្យអ្នកប្រើប្រាស់បញ្ឈប់ការចែករំលែកព័ត៌មានទីតាំងតាមរយៈ Find My iPhone និងកំណត់ឯកជនភាពរបស់ឧបករណ៍ឡើងវិញ ការបើកដំណើរការមុខងារនេះក៏នឹងនាំអ្នកប្រើប្រាស់ចេញពីឧបករណ៍ផ្សេងទៀតទាំងអស់ និងរឹតបន្តឹងការចូលប្រើទាំងកម្មវិធី FaceTime និង iMessage ។
មុខងារសុវត្ថិភាពបន្ថែមនៅក្នុង iOS 16 រួមមានការការពារកម្មវិធីពីការចូលប្រើ​ clipboard និង Passkey ដែលជាមុខងារដែលជំនួសពាក្យសម្ងាត់នៅលើ Safari​ ដោយប្រើ biometrics–powered passkeys។

ប្រភព ថ្ងៃទី១៦ ខែ០៩ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here