កាលពីថ្ងៃច័ន្ទ Rockstar Games របស់អាមេរិកបានបា្រប់ឲ្យដឹងថាខ្លួនបានរងគ្រោះក្នុង “ការឈ្លានពានបណ្តាញ” ដែលអនុញ្ញាតឱ្យភាគីដែលគ្មានការអនុញ្ញាតទាញយកវីដេអូ ដោយខុសច្បាប់របស់ Grand Theft Auto VI ។
ក្រុមហ៊ុនក៏បាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួនថា “នៅពេលនេះ យើងមិនមានការរំខានណាមួយចំពោះសេវាកម្មហ្គេម របស់យើង ឬផលប៉ះពាល់រយៈពេលវែងណាមួយលើការអភិវឌ្ឍន៍គម្រោងដែលកំពុងដំណើរការរបស់យើងនោះទេ”។
ក្រុមហ៊ុនបាននិយាយថាភាគីទីបីបានចូលប្រើ “ព័ត៌មានសម្ងាត់លើប្រព័ន្ធរបស់យើង” ហើយគេមិនដឹងច្បាស់ថាតើវាពាក់ព័ន្ធនឹងទិន្នន័យផ្សេងទៀតក្រៅពីរូបភាពហ្គេមនោះទេ ។
ដោយទិន្នន័យមានវីដេអូឃ្លីបចំនួន 90 ពីហ្គេមដែលបានលេចធ្លាយកាលពីចុងសប្តាហ៍នៅលើ GTAForums បញ្ចេញដោយអ្នកប្រើប្រាស់ម្នាក់មានឈ្មោះហៅក្រៅថា “teapotuberhacker” នឹងបាននិយាយនៅក្នុងសារមួយនៃវេទិការថា “វីដេអូទាំងនេះត្រូវបានទាញយកពី Slack” ។
គោលដៅចុងក្រោយរបស់ពួកហេកឃ័រដូចជាកំពុង “ចរចាកិច្ចព្រមព្រៀង” ជាមួយក្រុមហ៊ុន។ ដោយបានបង្ហោះសារនៅលើ 4chan ថា “នឹងមានការបែកធ្លាយបន្ថែមទៀតប្រសិនបើ Rockstar/Take2 មិនបង់ប្រាក់ឱ្យខ្ញុំ” ។
ប្រភពថ្ងៃទី២០ ខែ០៩ ឆ្នាំ២០២២