Srinagar: ប៉ូលីសនៅ Anantnag រួមគ្នាជាមួយកងទ័ព បានចាប់ខ្លួនភេរវករក្លែងខ្លួនពីរនាក់ដែលមានទំនាក់ទំនងជាមួយក្រុមភេរវករ AGuH ហើយបានដកហូតអាវុធ និងគ្រាប់រំសេវពីការកាន់កាប់របស់ពួកគេ។
ប៉ូលីសបាននិយាយថាក្នុងពេលត្រួតពិនិត្យ ភាគីរួមគ្នា បានចាប់ខ្លួនភេរវករក្លែងខ្លួនពីរនាក់នៃក្រុមភេរវករ AGuH ដែលត្រូវបានកំណត់អត្តសញ្ញាណថាជា Tanveer Ahmad Bhat កូនប្រុសរបស់ Ali Mohammad Bhat អ្នកស្រុក Waghama Bijbehara និង Tufail Ahmad Dar កូនប្រុសរបស់ Ghulam Hassan Dar អ្នកស្រុក Midora Tral ។
ក្នុងការស្រាវជ្រាវនោះ កាំភ្លើងខ្លីចំនួន២ដើម រួមជាមួយបង់កាំភ្លើងផ្ទុក១៥គ្រាប់ចំនួន២បង់ ត្រូវបានរកឃើញ ។
កាលពីថ្ងៃអាទិត្យ កងកម្លាំងសន្តិសុខ បានចុះបង្រ្កាបកន្លែងលាក់ខ្លួនភេរវករនៅទីតាំងខ្ពស់នៃតំបន់ Sangaldan និងតំបន់ព្រៃ Gool ក្នុងសង្កាត់ Ramban នៃ Jammu និង Kashmir ហើយរឹបអូសបានឃ្លាំងអាវុធ និងគ្រាប់រំសេវដ៏ធំមួយ រួមទាំងកាំភ្លើងខ្លីចិនផងដែរ។
កន្លែងលាក់ខ្លួន ត្រូវបានបង្រ្កាបក្នុងអំឡុងពេលប្រតិបត្តិការស្វែងរករួមគ្នាដែលធ្វើឡើងដោយកងទ័ពឥណ្ឌា Jammu និងប៉ូលីស Kashmir និងក្រុមប្រតិបត្តិការពិសេស (SOG) ។
អគ្គនាយករងប៉ូលិស លោក Viqar Ahmed បានជូនដំណឹងថា ប្រតិបត្តិការនេះគឺជាផ្នែកមួយនៃការស្វែងរកកាន់តែខ្លាំងឡើងជាបន្តបន្ទាប់ បន្ទាប់ពីមានការបំផ្ទុះក្នុងប៉ុស្តិ៍ប៉ូលិសនៅទីក្រុង Sangaldan កាលពីថ្ងៃទី 2 ខែសីហា កន្លងមក។
រួមជាមួយនឹងកងទ័ព, SOG Gool, ប្រតិបត្តិការស្វែងរកមួយត្រូវបានចាប់ផ្តើមនៅក្នុងទីតាំងខ្ពស់នៃ Sangaldan និងតំបន់ព្រៃ Gool ។ គាត់បន្តថា ក្នុងពេលនេះ យើងបានចុះបង្ក្រាបកន្លែងលាក់ខ្លួន ហើយបានរកឃើញឃ្លាំងអាវុធ និងគ្រាប់កាំភ្លើងធំមួយដើម រួមមាន UBGL មួយដើម កាំភ្លើងខ្លីចិនមួយដើម និងបង់កាំភ្លើង AK 47 ចំនួន ៤បង់។
គាត់បាននិយាយថា កាំភ្លើងគ្រាប់បែកមួយ (Under-Barrel Grenade Launcher), កាំភ្លើង UBGL penulum មួយដើម, ប្រអប់ទទេមួយរបស់ UBGL, កាំភ្លើងរ៉ូឡូមួយដើម, កាំភ្លើងខ្លីចិនមួយដើមជាមួយបង់មួយ និងគ្រាប់ចំនួន ៣៦, បង់ AK ៤៧ ចំនួន ៤ បង់, គ្រាប់កាំភ្លើង AK ១៩៨គ្រាប់ , គ្រាប់កាំភ្លើង៩ម.ម ៦៩ គ្រាប់, កាំបិតចំនួន ១ ដើម, កែវយឹតមួយ, កាមេរ៉ាមួយ, Wireless មួយឈុត, បង់ 303 ពីរ មានចំនួន 36 គ្រាប់ កាំភ្លើងគ្រាប់បែកមួយ ត្រូវបានដកហូតពីកន្លែងលាក់ខ្លួន។
អ្នកប្រែសម្រួល៖ ងួន ណារិទ្ធ
ប្រភពព័ត៌មានពី NDTV ចេញផ្សាយថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២