ហេកឃ័ររុស្សីកំណត់គោលដៅវាយប្រហារលើអគារ Kremlin

0

យោងតាមរបាយការណ៍ថ្មីមួយបានឱ្យដឹងថាពួកហេកឃ័ររុស្សី បានចាប់ផ្តើមការវាយប្រហារតាមអ៊ីនធឺណេត ទៅកាន់គោលដៅនានាក្នុងប្រទេសរបស់ពួកគេ ជាការសងសឹកចំពោះអ្វីដែលពួកគេមើលឃើញថាសង្រ្គាមជាមួយអ៊ុយក្រែនគឺជារឿងមិនចាំបាច់។

កាសែត Kyiv Post បាន​អះអាង​ថា​​សមាជិក​នៃ​កងទ័ព​សាធារណរដ្ឋ​ជាតិ (NRA) ដែលជាហែកឃ័រ​របស់​រុស្ស៊ី​កំពុង​ធ្វើ​ការ​ផ្ដួល​រំលំ​របប​លោក Putin។ ដោយបានកំណត់គោលដៅដំបូង គឺ Unisoftware អ្នកបង្កើតកម្មវិធីរុស្ស៊ី ដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល។

ក្រុមនេះបានអះអាងថាបានលួចទិន្នន័យទាំងអស់ដែលកាន់កាប់ដោយក្រុមហ៊ុន រួមមាន គណនីធនាគារ និងលិខិតសម្គាល់គណនីផ្ទាល់ខ្លួន ព័ត៌មានបុគ្គលិក លេខទូរស័ព្ទ អាស័យដ្ឋាន កិច្ចសន្យា និងលេខកូដកម្មសិទ្ធិសម្រាប់អតិថិជន និងកម្មវិធី Unisoftware ។

សមាជិក NRA ម្នាក់បានប្រាប់កាសែត Kyiv Post ថា “វាគួរឱ្យអស់សំណើចណាស់ ព្រោះពួកគេបានព្យាយាមបណ្តេញយើងចេញនិងជួសជុលម៉ាស៊ីន”។ “ពួកគេមិនដឹងថាយើងនៅតែនៅទីនោះ ហើយនៅទីនោះអស់រយៈពេលជាច្រើនខែ ហើយនឹងបន្តធ្វើឱ្យពួកគេភ័យខ្លាចចំពោះការជួយរក្សារបបលោកពូទីន”។

ការវាយប្រហារតាមអ៊ីនធឺណិត គឺជាយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ទាំងអ៊ុយក្រែន និងរុស្ស៊ីក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ អ៊ុយក្រែនបានប្រាប់ទៅដល់សហគមន៍ពិភពលោកដើម្បីជួយបង្កើត “កងទ័ពព័ត៌មានវិទ្យា” ដើម្បីវាយប្រហារ DDoS ទៅកាន់គេហទំព័ររុស្ស៊ីសំខាន់ៗ ខណៈពេលដែលពួក ហេកឃ័រ រដ្ឋរុស្ស៊ីបានចាប់ផ្តើមយុទ្ធនាការបំផ្លិចបំផ្លាញ និងបញ្ចេញព័ត៌មានរាប់រយប្រឆាំងនឹងទីក្រុង Kyiv ។

ប្រភព ថ្ងៃទី០៥ ខែ១០ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here