កម្មវិធី Spyware ‘RatMilad’ លើប្រព័ន្ធប្រតិបត្តិការ Android កំពុងកំណត់គោលដៅលើឧបករណ៍របស់សហគ្រាសនៅក្នុងប្រទេសអ៊ីរ៉ង់

0

កម្មវិធី Spyware លើប្រព័ន្ធប្រតិបត្តិការ Android ដែលទើបរកឃើញថ្មីមានឈ្មោះថា ‘RatMilad’ ត្រូវបានគេសង្កេតឃើញកំពុងព្យាយាមចម្លងទៅឧបករណ៍របស់សហគ្រាសនៅមជ្ឈិមបូព៌ា។

អ្នកស្រាវជ្រាវសន្តិសុខនៅ Zimperium បាននិយាយថាដើមនៃ spyware RatMilad ដែលមិនស្គាល់ពីមុនបានលាក់នៅពីក្រោយកម្មវិធី VPN និង​ Phone number spoofing ដែលមានឈ្មោះថា Text Me ។

បន្ទាប់ពីកំណត់អត្តសញ្ញាណ spyware របស់ RatMilad ក្រុមស្រាវជ្រាវ Zimperium ក៏បានរកឃើញគំរូផ្ទាល់នៃគ្រួសារមេរោគដែលត្រូវបានចែកចាយតាមរយៈកម្មវិធី NumRent ដែលជាកំណែ Version នៃ Text Me ។

លើសពីនេះ គេរាយការណ៍ថាក្រុមគំរាមកំហែងបានបង្កើតគេហទំព័រផ្សាយពាណិជ្ជកម្មពីកម្មវិធីនេះទៅកាន់ជនរងគ្រោះដែលជាវិស្វករឱ្យជឿថាវាស្របច្បាប់។
បន្ទាប់ពីបានដំឡើងកម្មវិធី spyware វាបានស្នើសុំឱ្យអ្នកប្រើប្រាស់អនុញ្ញាតឱ្យចូលប្រើ Contacts, phone call logs, device location, media and files រួមជាមួយសមត្ថភាពក្នុងការផ្ញើ & មើលសារ SMS និងការហៅទូរស័ព្ទ។

ជាលទ្ធផល នៃការវាយប្រហារដោយជោគជ័យនាំឱ្យអ្នកគំរាមកំហែងចូលប្រើកាមេរ៉ាដើម្បីថតរូប ថតវីដេអូ និងសំឡេង ទទួលបានទីតាំង GPS ច្បាស់លាស់ និងច្រើនទៀត។
គេបានបន្ថែមថា “RatMilad គឺគ្រាន់តែជាការបញ្ចូលគ្នាមួយប៉ុណ្ណោះ” ។ “ក្រុមដែលនៅពីក្រោយការវាយប្រហារ spyware នេះមានសក្តានុពលក្នុងការប្រមូលទិន្នន័យសំខាន់ៗ ពីឧបករណ៍ចល័តដែលនៅក្រៅការការពារ ដែលធ្វើឱ្យបុគ្គល និងសហគ្រាសប្រឈមនឹងហានិភ័យ”។

ប្រភព ថ្ងៃទី០៧ ខែ១០ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here