ហេកឃ័រលួចលុយជាង 570លានដុល្លារ ពី Binance Bridge

0

ឧក្រិដ្ឋជនតាមអ៊ីនធឺណិតបានលួចកាក់ Binance ប្រមាណពីរលានកាក់ (BNB) ពីសេវាកម្មផ្លាស់ប្តូរ កាក់ដ៏ពេញនិយម​ Binance ដែលអាចឱ្យពួកគេទទួលបានប្រាក់ជាង 570 លានដុល្លារក្នុងអត្រាប្តូរប្រាក់នាពេលបច្ចុប្បន្ននេះ។

អ្នកប្រើប្រាស់ Twitter @samczsun ដែលជាអ្នកស្រាវជ្រាវនៅក្រុមហ៊ុនវិនិយោគគ្រីបតូ Paradigm បានពន្យល់នៅក្នុងអត្ថបទមួយនៅលើគេហទំព័រពីរបៀបដែលការលួចនៅកាក់នៅក្នុង Binance បានកើតឡើង។

គាត់បានអះអាងថាហេកឃ័រ បានចូលគ្រប់គ្រងនៅក្នុងវិធីដែលអនុញ្ញាតឱ្យពួកគេស្នើសុំ BNB មួយលានពី Binance Bridge ចំនួនពីរដងដាច់ដោយឡែកពីគ្នា។
“សរុបមក មានកំហុសមួយនៅក្នុងវិធី Binance ដែលអាចឱ្យអ្នកវាយប្រហារក្លែងបន្លំសារបានតាមចិត្ត។ ជាសំណាងល្អ អ្នកវាយប្រហារ បានក្លែងបន្លំសារតែពីរប៉ុណ្ណោះ ប៉ុន្តែការខូចខាតមានទំហំធំ។

ជាពិសេសជាងនេះទៅទៀត ការលួចចូលបានប៉ះពាល់ដល់ BSC Token Hub ដែលជាផ្លូវតភ្ជាប់រវាង BNB Beacon Chain (BEP2) និង BNB Chain (BEP20 ឬ BSC) នេះបើយោងតាមនាយកប្រតិបត្តិ Binance លោក Changpeng Zhao ។ គាត់បានពន្យល់កាលពីដើមថ្ងៃនេះនៅលើ Twitter ថាក្រុមហ៊ុនបានស្នើសុំឱ្យផ្អាក BSC ជាបណ្ដោះអាសន្ន ដើម្បីដោះស្រាយបញ្ហានេះ ដោយអះអាងទៅកាន់អ្នកប្រើប្រាស់ថាទឹកប្រាក់របស់ពួកគេនឹងមានសុវត្ថិភាព។

ប្រភព ថ្ងៃទី១១ ខែ១០ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here