ក្រុមហ៊ុន Toyota បង្ហាញការលេចធ្លាយទិន្នន័យរបស់អតិថិជនជិត 300,000 នាក់

0

ក្រុមហ៊ុនរថយន្តយក្សរបស់ជប៉ុន Toyota បានព្រមានថា ប្រហែលជាមានការលេចធ្លាយទិន្នន័យ អតិថិជនជិត 300,000 នាក់ បន្ទាប់ពី Access Key ប្រើត្រូវបានដាក់ឱ្យប្រើប្រាស់ជាសាធារណៈនៅលើ GitHub អស់រយៈពេលជិត 5 ឆ្នាំ។

នៅក្នុងសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ខ្លួន ក្រុមហ៊ុន Toyota បាននិយាយថា អាស័យដ្ឋានអ៊ីម៉ែល និងលេខគ្រប់គ្រងអតិថិជន 296,019 នាក់ដែលបានប្រើប្រាស់ T-Connect ដែលជាសេវាទូរលេខភ្ជាប់យានជំនិះតាមរយៈបណ្តាញ Network ត្រូវបានលាតត្រដាងចាប់តាំងពីខែកក្កដា ឆ្នាំ 2017។

ក្រុមហ៊ុនបានធានាដល់អតិថិជនថា “មិនមានការលេចធ្លាយ ឈ្មោះ លេខទូរស័ព្ទ ប័ណ្ណឥណទាន និងព័ត៌មានផ្សេងទៀតនោះទេ។ ” លើសពីនេះ ទិន្នន័យរបស់អ្នកប្រើប្រាស់កម្មវិធី ‘G-Link/G-Link Lite’ និង ‘MyTOYOTA/My TOYOTA+’ សម្រាប់រថយន្ត Lexus មិនត្រូវបានប៉ះពាល់ទេ ដោយសារវាត្រូវបានរក្សាទុកនៅកន្លែងដាច់ដោយឡែក។
ការលេចធ្លាយនេះបណ្តាលមកពីផ្នែកនៃប្រភពកូដគេហទំព័រ T-Connect ត្រូវបានបង្ហោះច្រឡំទៅ GitHub ដោយអ្នកអភិវឌ្ឍន៍គេហទំព័រ នៅសល់នៅលើគេហទំព័រអស់រយៈពេលជិត 5 ឆ្នាំចាប់ពីខែធ្នូ ឆ្នាំ 2017 ដល់ថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2022។

ប្រភពកូដនេះភ្ជាប់មកជាមួយសិទ្ធិចូលទៅប្រើប្រាស់ ម៉ាស៊ីនមេរបស់ T-Connect ដែលផ្តល់សិទ្ធិចូលប្រើអាសយដ្ឋានអ៊ីមែល និងលេខគ្រប់គ្រងអតិថិជន។
ក្រុមហ៊ុន Toyota បាននិយាយថានៅពេលរកឃើញការលេចធ្លាយនេះ ពួកគេបានចាត់វិធានការភ្លាមៗ “នៅថ្ងៃទី 17 ខែកញ្ញា ដូចជាការផ្លាស់ប្តូរ Key Access ចូលដំណើរការរបស់ម៉ាស៊ីនមេ តែមិនមានការខូចខាតណាមួយត្រូវបានបញ្ជាក់នោះទេ។”

ប្រភព ថ្ងៃទី១២ ខែ១០ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here