គណនីសរុបចំនួន 108,9 លានត្រូវបានបំពាននៅក្នុងត្រីមាសទី3 ឆ្នាំ2022 ដែលកើនឡើង 70% បើធៀបនឹងត្រីមាសមុន។
ប្រទេស និងតំបន់កំពូលទាំងប្រាំដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយការរំលោភលើទិន្នន័យនៅក្នុងត្រីមាសទី3 ឆ្នាំ2022 គឺប្រទេសរុស្ស៊ី បារាំង ឥណ្ឌូនេស៊ី សហរដ្ឋអាមេរិក និងអេស្ប៉ាញ។ ខណៈពេលដែលប្រទេសរុស្ស៊ីរងការរំលោភបំពានច្រើនបំផុតសរុប (22,3 លាននាក់) ឯប្រទេសបារាំងមានដង់ស៊ីតេការរំលោភបំពានខ្ពស់បំផុតជាមធ្យមមានគណនីលេចធ្លាយចំនួន 212នាក់ ក្នុងចំណោម 1000នាក់។
តួលេខនេះបានមកពីការសិក្សាថ្មីមួយដោយក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺណិត Surfshark ។ លោក Agneska Sablovskaja អ្នកស្រាវជ្រាវនាំមុខគេនៅក្រុមហ៊ុន Surfshark បាននិយាយថា៖
“ទាក់ទងនឹងការរំលោភបំពាន់លើទិន្នន័យ វាបានកើនឡើងម្តងទៀតបន្ទាប់ពីឆមាសទី1 ដែលគួរឱ្យព្រួយបារម្មណ៍ដោយធ្វើឱ្យអ្នកប្រើប្រាស់អ៊ីនធឺណិត 108,9 លាននាក់ប្រឈមនឹងហានិភ័យ។
ការរំលោភបំពានលើអ្នកប្រើប្រាស់ជាសកលគឺ 70% ខ្ពស់ជាងត្រីមាសចុងក្រោយ។ រៀងរាល់ 1វិនាទី មានគណនីចំនួន14 ត្រូវបានបែកធ្លាយក្នុងរយៈពេល3 ខែចុងក្រោយនេះ ដោយពួកគេទាំងអស់មកពីប្រទេសផ្សេងៗគ្នា។ ប្រទេសរុស្ស៊ីបាននាំមុខគេទាក់ទងនឹងការបំពានទិន្នន័យក្នុងត្រីមាសនីមួយៗនៃឆ្នាំ2022 ។ រហូតមកដល់ពេលនេះ ក្នុងរយៈពេល10 ឆ្នាំចុងក្រោយសហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានការរំលោភបំពានច្រើនបំផុត។”
ស្ថានភាពបានផ្លាស់ប្តូរនៅដើមឆ្នាំ2022 នៅពេលដែលចំនួនគណនីនៅប្រទេសរុស្ស៊ីដែលរំលោភបំពានបានកើនឡើង 136% ចាប់តាំងពីចុងខែកុម្ភៈ ស្របពេលមានការលុកលុយលើប្រទេសអ៊ុយក្រែន។
ប្រទេសបេឡារុស្សស្ថិតនៅក្នុងចំណាត់ថ្នាក់ទី19 ជាមួយនឹងការរំលោភបំពានចំនួន 539,000ករណី ដែលកើនឡើង 4ដងពីត្រីមាសមុន។ ទន្ទឹមនឹងនេះដែរ ប្រទេសអ៊ុយក្រែនបានធ្លាក់ចុះ14% ក្នុងមួយត្រីមាស ស្ថិតក្នុងចំណាត់ថ្នាក់ទី17 នៅទូទាំងពិភពលោក។
តាមទស្សនៈបទប្បញ្ញត្តិ ទិន្នន័យថ្មីបង្ហាញថា នៅក្នុងប្រទេសឥណ្ឌូនេស៊ី ចំនួនអ្នកប្រើប្រាស់រងរំលោភបំពានបានកើនឡើង 1370% នៅក្នុងត្រីមាសចុងក្រោយ ដែលទន្ទឹមនឹងឧប្បត្តិហេតុមុនៗ បានជំរុញឱ្យសភាផ្តល់សច្ចាប័នលើច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួន។
នៅសប្តាហ៍បន្ទាប់ពីមានការចេញផ្សាយអំពីការរំលោភទិន្នន័យជាច្រើននៅក្នុងប្រទេសអូស្ត្រាលី ដែលជាចំនួនដ៏ធំបំផុត រងផលប៉ះពាល់ដល់ប្រជាជនអូស្ត្រាលីចំនួនជិត 2,1 លាននាក់។
ប្រភព ថ្ងៃទី២៦ ខែ១០ ឆ្នាំ២០២២