ក្រុមហ៊ុនផលិតស្ពាន់ធំជាងគេទីពីរ របស់ពិភពលោកត្រូវបានវាយប្រហារតាមអ៊ីនធឺណិតដែលបង្ខំឱ្យប្រព័ន្ធ IT បិទដំណើរការ។
Aurubis ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Hamburg បានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថាមានការវាយប្រហារបានកើតឡើងកាលពីល្ងាចថ្ងៃសុក្រ ” នេះទំនងជាផ្នែកមួយនៃការវាយប្រហារធំជាងពីមុនលើឧស្សាហកម្មលោហៈនិងរ៉ែ ”។ ជាលទ្ធផលនៃវិធានការបង្ការ ប្រព័ន្ធជាច្រើននៅគេហទំព័រ Aurubis ត្រូវបិទនិងកាត់ផ្តាច់ពីអ៊ីនធឺណិត។
Aurubis អះអាងថាអាចផលិត cathodes, ទង់ដែងបានជាងមួយលានតោនជារៀងរាល់ឆ្នាំ និងជាអ្នកកែច្នៃលោហៈដ៏ធំបំផុតរបស់ពិភពលោក។ ទង់ដែងគឺជាលោហៈធាតុដ៏សំខាន់មួយ ដែលត្រូវបានប្រើក្នុងចំណោមរបស់ផ្សេងទៀតនៅក្នុងការផលិតដូចជាថាមពលកកើតឡើងវិញ យានយន្តអគ្គិសនី និងបច្ចេកវិទ្យាស្តុកថាមពល។
Aurubis បានបន្តថា៖ «គោលដៅចម្បងគឺរក្សាការផលិត និងការទិញវត្ថុធាតុដើម ព្រមទាំងការចែកចាយលោហៈធាតុ និងផលិតផលដែលកំពុងដំណើរការ។ ទោះជាយ៉ាងណា Aurubis មិនទាន់អាចផ្តល់ព័ត៌មានណាមួយអំពីពេលវេលាដែលប្រព័ន្ធនឹងដំណើរការពេញលេញវិញនោះទេ”។
“កន្លែងផលិត និងការការពារបរិស្ថាននៅកន្លែងចំហុយកំពុងដំណើរការ ឯទំនិញចូល និងចេញក៏ត្រូវបានធ្វើដោយដៃផងដែរ។ ដំណោះស្រាយអន្តរកាលកំពុងត្រូវបានអនុវត្តដើម្បីធ្វើឱ្យសេវាកម្ម របស់ក្រុមហ៊ុនមានពេញលេញដល់ដៃគូអាជីវកម្មជាថ្មីម្តងទៀតចាប់ពីសប្តាហ៍ក្រោយ។
គេមិនច្បាស់ថា “ការវាយប្រហារដ៏ធំ” លើឧស្សាហកម្មលោហៈធាតុសំដៅលើអ្វីនោះទេ ប៉ុន្តែជំហានដែល Aurubis ធ្វើឡើងគឺស្រដៀងគ្នាទៅនឹងអ្វីដែលបានធ្វើឡើងនៅពេលដែលអង្គការណាមួយបានរកឃើញមេរោគ ransomware នៅលើបណ្តាញ Network របស់ពួកគេ។
ការិយាល័យសហព័ន្ធអាល្លឺម៉ង់ផ្នែកសន្តិសុខព័ត៌មាន (BSI) បានអះអាងនៅក្នុងរបាយការណ៍ថ្មីមួយដែលបានចេញផ្សាយកាលពីសប្តាហ៍មុនថា កម្រិតនៃការគំរាមកំហែងតាមអ៊ីនធឺណិតចាប់ពីខែមិថុនា ឆ្នាំ 2021 ដល់ខែឧសភា ឆ្នាំ 2022 គឺខ្ពស់ជាងអ្វីដែលពួកគេធ្លាប់ជួបនៅក្នុងប្រទេស។ គេបានដាក់ឈ្មោះមេរោគ ransomware ថាជាការគំរាមកំហែងដ៏ធំបំផុត ហើយជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះដែលរងការវាយប្រហារតាមអ៊ីនធឺណិតមានបែបនេះ។
ប្រភព ថ្ងៃទី០១ ខែ១១ ឆ្នាំ២០២២