Google ត្រូវបង់ប្រាក់ពិន័យចំនួន 391 លានដុល្លារសម្រាប់ការតាមដានទីតាំងរបស់អ្នកប្រើប្រាស់ដោយសម្ងាត់

0

ក្រុមហ៊ុនយក្ស Google បានយល់ព្រមបង់ប្រាក់ចំនួន 391.5 លានដុល្លារអាមេរិក ដើម្បីដោះស្រាយជាមួយរដ្ឋចំនួន 40 នៅសហរដ្ឋអាមេរិក ជុំវិញការចោទប្រកាន់បានបំភាន់អ្នកប្រើប្រាស់អំពីការប្រមូលទិន្នន័យទីតាំងផ្ទាល់ខ្លួន។

អគ្គមេធាវីរដ្ឋ Oregon លោកស្រី Ellen Rosenblum បាននិយាយកាលពីថ្ងៃចន្ទថា “Google បានបំភាន់អ្នកប្រើប្រាស់របស់ខ្លួនឱ្យគិតថាពួកគេបានបិទការតាមដានទីតាំងនៅក្នុងការកំណត់គណនីរបស់ពួកគេ តែការពិត Google បានបន្តប្រមូលព័ត៌មានទីតាំងរបស់ពួកគេ” ។

លោកស្រី​ Rosenblum បាននិយាយថា “អស់រយៈពេលជាច្រើនឆ្នាំ Google បានកំណត់ប្រាក់ចំណេញជាអាទិភាពជាងលើភាពឯកជនរបស់អ្នកប្រើប្រាស់ពួកគេ ពួកគេមានល្បិចកល និងបោកប្រាស់” ។
ការស៊ើបអង្កេតនេះត្រូវបានធ្វើឡើងដោយរបាយការណ៍ឆ្នាំ 2018 ពីសារព័ត៌មាន Associated Press ដែលបង្ហាញថា Google កំពុងបន្តតាមដានទីតាំងរបស់អ្នកប្រើប្រាស់នៅលើ Android និង iOS សូម្បីតែអ្នកប្រើប្រាស់បានបិទ “ប្រវត្តិទីតាំង” នៅក្នុងការកំណត់គណនីរបស់ពួកគេក៏ដោយដែលធ្វើឱ្យប៉ះពាល់ដល់ការគ្រប់គ្រងឯកជនភាពនាក់ប្រើប្រាស់។

លោកស្រី Rosenblum បាននិយាយថា ទិន្នន័យទីតាំងដែលប្រមូលបានដោយ Google ត្រូវបានរួមបញ្ចូលជាមួយព័ត៌មានផ្ទាល់ខ្លួនសម្រាប់គោលបំណងនៃការផ្សាយពាណិជ្ជកម្ម ដោយបន្ថែមសូម្បី ទិន្នន័យទីតាំង “អត្តសញ្ញាណ និងទម្លាប់” របស់បុគ្គលម្នាក់ៗ។

ជាផ្នែកមួយនៃការដោះស្រាយ Google តម្រូវឱ្យបង្ហាញព័ត៌មាន ដល់អ្នកប្រើប្រាស់នៅពេលបើក ឬបិទការកំណត់ដែលទាក់ទងនឹងទីតាំង ជៀសវាងការលាក់ព័ត៌មានសំខាន់ៗអំពីការតាមដានទីតាំង និងផ្តល់ជូនជាក់លាក់អំពីប្រភេទទិន្នន័យទីតាំងដែលបានប្រមូល។

Google នៅក្នុងសេចក្តីប្រកាសដែលពាក់ព័ន្ធ បានបង្ហាញអំពីជម្រើស និងការកំណត់ការលុបដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុន និងការកំណត់​ Incognito mode នៅលើ Google Maps និង Transparency tools ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចូលប្រើ ” key location settings ត្រឹមត្រូវពីផលិតផលស្នូល។

ក្នុងនោះកាលពីខែមុន ក្រុមហ៊ុនបានយល់ព្រមបង់ប្រាក់ 85 លានដុល្លារអាមេរិក ដល់រដ្ឋអារីហ្សូណា ដើម្បីដោះស្រាយបណ្តឹងដាច់ដោយឡែកមួយ ដែលបានចោទប្រកាន់ក្រុមហ៊ុនយក្សមួយនេះបានតាមដានអ្នកប្រើប្រាស់ដោយខុសច្បាប់ដោយការកត់ត្រាទិន្នន័យទីតាំងដោយគ្មានការយល់ព្រមពីពួកគេ។ Google កំពុងប្រឈមមុខនឹងបណ្តឹងតាមដានទីតាំងស្រដៀងគ្នានៅ Washington, D.C. Indiana, Texas និង Washington។
សម្រាប់ត្រីមាសទីបីដែលបញ្ចប់នៅថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2022 Googleបានរាយការណ៍ពីប្រាក់ចំណូលសរុបចំនួន $69.09 ពាន់លានដុល្លារ និងប្រាក់ចំណូលសុទ្ធចំនួន $13.9 ពាន់លានដុល្លារ។ ប្រាក់ចំណូលសរុបពីការផ្សាយពាណិជ្ជកម្មមានចំនួន 54.48 ពាន់លានដុល្លារសម្រាប់រយៈពេលបីខែ។

លោកស្រី Rosenblum បានបង្ហាញទៀតថា “រហូតទាល់តែយើងមានច្បាប់ឯកជនភាពដ៏ទូលំទូលាយ ក្រុមហ៊ុននឹងបន្តប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់យើងយ៉ាងច្រើនសម្រាប់គោលបំណងទីផ្សារជាមួយនឹងការគ្រប់គ្រង” ។

ប្រភព ថ្ងៃទី១៥ ខែ១១ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here