នាយកប្រតិបត្តិ Twitter លោក Elon Musk បានបញ្ជាក់ពីផែនការអ៊ិនគ្រីបពី End-to-End (E2EE) សម្រាប់ការផ្ញើរសារដោយផ្ទាល់ ដែលមុខងារនេះគឺជាផ្នែកមួយនៃចក្ខុវិស័យរបស់ Musk សម្រាប់ Twitter 2.0 ដែលត្រូវបានគេហៅថា “everything app.”។ មុខងារផ្សេងទៀតរួមមាន tweets ទម្រង់វែង និងការបង់ប្រាក់ នេះបើយោងតាមការចែករំលែកដោយលោក Musk កាលពីចុងសប្តាហ៍។
ផែនការរបស់ក្រុមហ៊ុនសម្រាប់ការអ៊ិនគ្រីបបានលេចចេញជារូបរាងដំបូងនៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ 2022 នៅពេលដែលអ្នកស្រាវជ្រាវផ្នែកទូរស័ព្ទ Jane Manchun Wong បានប្រទះឃើញការផ្លាស់ប្តូរប្រភពកូដ នៅក្នុងកម្មវិធី Twitter របស់ Android ដែលសំដៅលើ Key សន្ទនាសម្រាប់ការជជែក E2EE ។
គួរកត់សម្គាល់ថា Platforms ផ្ញើសារផ្សេងៗដូចជា Signal, Threema, WhatsApp, iMessage, Wire, Tox និង Keybase បានដំណើរការអ៊ិនគ្រីបការផ្ញើរសាររួចហើយ។
ដូចគ្នានេះដែរ Facebook បានចាប់ផ្តើមបើកដំណើរការ E2EE នៅលើ Messenger សម្រាប់អ្នកប្រើប្រាស់ដែលបានជ្រើសរើសតាមលំនាំដើម (default) កាលពីខែសីហាកន្លងទៅនេះ។
លោក Musk បាននិយាយបន្ថែមថា អ្នកប្រើប្រាស់ថ្មីបានចុះឈ្មោះប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមគឺ ខ្ពស់គ្រប់ពេលវេលា ជាមធ្យមជាងពីរលាននាក់ក្នុងមួយថ្ងៃ ក្នុងរយៈពេលប្រាំពីរថ្ងៃចុងក្រោយគិតត្រឹមថ្ងៃទី 16 ខែវិច្ឆិកា កើនឡើង 66% បើប្រៀបធៀបទៅនឹងសប្តាហ៍ដូចគ្នាក្នុងឆ្នាំ 2021។ Twitter មានអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃ (mDAU) ច្រើនជាង 253.8 លាននាក់។
សម្រាប់កំរិត subscription ថ្មីត្រូវបានកំណត់ជាបណ្ដោះអាសន្នដើម្បីដាក់ឱ្យដំណើរការនៅដើមថ្ងៃទី 2 ខែធ្នូ ឆ្នាំ 2022 ជាមួយនឹងប្រព័ន្ធផ្ទៀងផ្ទាត់ពណ៌ដែលផ្តល់ផ្លាកសញ្ញាពណ៌មាសសម្រាប់ក្រុមហ៊ុន ពណ៌ប្រផេះសម្រាប់រដ្ឋាភិបាល និងពណ៌ខៀវសម្រាប់គណនីបុគ្គល។
ប្រភព ថ្ងៃទី ២៨ ខែ១១ ឆ្នាំ២០២២