ហេគឃ័រជនជាតិចិនលួចប្រាក់ពីមូលនិធិ COVID របស់សហរដ្ឋអាមេរិក

0

ក្រុមហេគឃ័រ APT ដែលឧបត្ថម្ភដោយរដ្ឋរបស់ចិនបានលួចបា្រក់យ៉ាងហោចណាស់ 20 លានដុល្លារពីមូលនិធិជំនួយ COVID-19 របស់សហរដ្ឋអាមេរិក។

​ភ្នាក់ងារ​សម្ងាត់បានប្រាប់ NBC ថាវាតំណរដែលបានតភ្ជាប់ជាមួយ APT41 មានមូលដ្ឋាននៅទីក្រុង Chengdu ដែលកំណត់គោលដៅវាយប្រហារលើអាជីវកម្មរដ្ឋបាលខ្នាតតូច (SBA) កម្ចី និងមូលនិធិធានារ៉ាប់រងការគ្មានការងារធ្វើនៅក្នុងរដ្ឋជាង 12 ។

ទោះយ៉ាងណាក៏ដោយ ទំហំពិតនៃយុទ្ធនាការអាចធំជាងនេះ បើតាមភ្នាក់ងារ​សម្ងាត់និយាយថា ខ្លួនមានការស៊ើបអង្កេតជាង 1000ករណី ដែលទាក់ទងនឹងការលួច និងការក្លែងបន្លំ ដោយយុទ្ធនាការនេះបានចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ 2020 ហើយបានប៉ះពាល់ដល់គណនីចំនួន 2000 ទាក់ទងនឹងប្រតិបត្តិការហិរញ្ញវត្ថុជាង 40,000។
ក្រុម APT41 បានធ្វើស្រដៀងគ្នាកាលពីមុន​ក្នុងឆ្នាំ 2019។ FireEye បាននិយាយថាខ្លួនបានរកឃើញក្រុមដូចគ្នាបានប្រើមេរោគ Ransomware ប្រឆាំងនឹងក្រុមហ៊ុនហ្គេម និងវាយប្រហារអ្នកផ្តល់រូបិយប័ណ្ណគ្រីបតូ ដើម្បីរកប្រាក់ចំណេញផ្ទាល់ខ្លួន។

ក្រុម APT41 មានលក្ខណៈប្លែកពីគេក្នុងចំណោមក្រុមផ្សេងៗដែលមានទំនាក់ទំនងជាមួយចិន ពួកគេមានភាពរហ័សរហួនមានជំនាញនិងធនធានល្អ។

ភ្នាក់ងារ​សម្ងាត់និយាយថាខ្លួនអាចប្រមូលប្រាក់មកវិញបានប្រហែលពាក់កណ្តាលនៃទឹកប្រាក់ចំនួន 20 លានដុល្លារដែលត្រូវបានលួចបើទោះបីជាតិចជាង បើធៀបនឹងចំនួនប្រាក់ដែលបានបាត់បង់តាមរយៈការលួច។

ប្រភព ថ្ងៃទី០៧ ខែ១២ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here