គេហទំព័រទីផ្សារងងឹតថ្មីដ៏ធំឈ្មោះ “In The Box” ត្រូវបានរកឃើញ

0

ក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតនៅរដ្ឋកាលីហ្វ័រញ៉ា Resecurity បានរកឃើញទីផ្សារងងឹត “Dark Web” ថ្មីមួយដែលបម្រើដល់អ្នកបង្កើតមេរោគតាមទូរស័ព្ទនិងប្រតិបត្តិករ។

តើអ្វីទៅជា “In the Box”?

យោងតាមអ្នកស្រាវជ្រាវសន្តិសុខអ៊ីនធឺណិតរបស់ Resecurity ទីផ្សារថ្មីដែលមានឈ្មោះថា “In The Box” បានដំណើរសម្រាប់អ្នកបោកប្រាស់ និងឧក្រិដ្ឋជនតាមអ៊ីនធឺណិតនៅលើបណ្តាញ TOR ចាប់តាំងពីដើមខែឧសភាឆ្នាំ 2020។

ចាប់តាំងពីពេលនោះមក ទីផ្សារងងឹតនេះបានវិវត្តទៅជាអ្នកសម្របសម្រួលសេវាកម្មឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតពេញលេញហើយបានក្លាយទៅជាទីផ្សារដ៏ធំ ដែលបានផ្ដល់ឱ្យនូវឧបករណ៍ (Tools) ប្លែកៗជាច្រើននិង WEB-injects សម្រាប់លក់។ ឧក្រិដ្ឋជនតាមអ៊ីនធឺណិតអាចប្រើឧបករណ៍ទាំងនោះសម្រាប់ការក្លែងបន្លំហិរញ្ញវត្ថុ រួមទាំងការលួចប្រាក់ពីធនាគារអនឡាញ។

ហេតុអ្វីបានជាមានតម្រូវការ Web-Injects?

Web-injects គឺស្រដៀងនឹងការវាយប្រហារ Man in the Browser ដែលភាពខុសប្លែកគ្នានោះគឺការវាយប្រហារទាំងនេះពីមុនបានដំណើរការលើកុំព្យូទ័រដោយប្រើប្រាស់មេរោគដូចជា SpyEye, Zeus និង Gozi ចំណែក​អ្នក​គំរាម​កំហែង​បាន​រៀនអនុវត្តពីវិធីសាស្រ្តដូចគ្នាដើម្បីដាក់លើឧបករណ៍ចល័ត។

Web-injects អាចទាញយកទិន្នន័យហិរញ្ញវត្ថុដោយជោគជ័យ ពីព្រោះការទូទាត់តាមឌីជីថលដែលមានទំនាក់ទំនងគ្នាទៅវិញទៅមកជាមួយកម្មវិធីទូរស័ព្ទ។ Web-injects អាចត្រូវបានដាក់បញ្ចូលទៅក្នុង ទូរស័ព្ទតាមរយះមេរោគ សម្រាប់ការស្ទាក់ចាប់ព័ត៌មានសម្ងាត់របស់ធនាគារ ព័ត៌មានលម្អិតនៃការចូលប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រព័ន្ធទូទាត់ប្រាក់ លិខិតសម្គាល់ និងអ៊ីមែលជាដើម។ ឧបករណ៍ (Tools) ទាំងនោះក៏អាចប្រមូលទិន្នន័យសំងាត់ដូចជាព័ត៌មានកាតឥណទាន លេខទូរស័ព្ទ ព័ត៌មានដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួន និងអាសយដ្ឋាន។

តើទីផ្សារងងឹតនេះមានគ្រោះថ្នាក់ប៉ុណ្ណា?

បច្ចុប្បន្នទីផ្សារនេះមានឧបករណ៍ (Tools) មេរោគជាង 1,849 សម្រាប់លក់ដែលត្រូវបានរចនាឡើងជាពិសេសដើម្បីកំណត់គោលដៅលើពាណិជ្ជកម្មអេឡិចត្រូនិក ស្ថាប័នហិរញ្ញវត្ថុធំៗ ប្រព័ន្ធទូទាត់ប្រាក់ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម និងអ្នកលក់រាយតាមអ៊ីនធឺណិតយ៉ាងហោចណាស់ 45 ប្រទេស។ រួមមានចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ប្រេស៊ីល កាណាដា កូឡុំប៊ី អារ៉ាប៊ីសាអូឌីត ម៉ិកស៊ិក បារ៉ែន សិង្ហបុរី និងតួកគី។ ឧក្រិដ្ឋជនតាមអ៊ីនធឺណិតបានកំណត់គោលដៅលើស្ថាប័នដែលមានកេរ្តិ៍ឈ្មោះល្បីដូចជា Citi, Amazon, Bank of America, PayPal, DBS Bank, Wells Fargo ជាដើម។

ប្រភព ថ្ងៃទី០៨ ខែ១២​ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here