ក្រុមហ៊ុន Apple បានបង្ហាញមុខងារសុវត្ថិភាពថ្មីចំនួនបី ដែលផ្តោតលើការការពារអ្នកប្រើប្រាស់ពីការលួចទិន្នន័យនៅក្នុង Cloud។
យោងតាមការបង្ហោះក្នុងប្លុកដែលបានចេញផ្សាយកាលពីថ្ងៃពុធ សមត្ថភាពថ្មីដំបូងបង្អស់គឺ iMessage Contact Key Verification ដែលអាចឱ្យអ្នកប្រើប្រាស់អាចផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់មនុស្សដែលពួកគេកំពុងទាក់ទងជាមួយ។
ក្រុមហ៊ុន Apple បាននិយាយថា អ្នកប្រើប្រាស់ដែលបើកដំណើរការការផ្ទៀងផ្ទាត់ iMessage នឹងទទួលបានការជូនដំណឹងដោយស្វ័យប្រវត្តិប្រសិនបើតួអង្គគំរាមកំហែងបានគ្រប់គ្រងឫរំលោភលើ cloud servers អ្នកប្រើប្រាស់ក៏អាចប្រៀបធៀបលេខកូដផ្ទៀងផ្ទាត់ទំនាក់ទំនងដោយផ្ទាល់តាមរយៈ FaceTime ឬតាមរយៈការ Call ទូរសព្ទ័។
មុខងារទីពីរ ហៅថា Security Keys សម្រាប់ Apple ID សម្រាប់ការប្រើប្រាស់ Security Keys ផ្នែករឹង (Hardware) ដើម្បីចូលគណនី Apple ID ជាជម្រើសផ្ទៀងផ្ទាត់ពីរកត្តា។
ការការពារទិន្នន័យថ្មីរបស់ Apple ជាពិសេសការរួមបញ្ចូល Security Keys គឺជាការបន្ថែមការការពារថ្មីសម្រាប់អ្នកប្រើប្រាស់ដែលគិតពីសុវត្ថិភាព” ។
ជាចុងក្រោយ ការការពារទិន្នន័យកម្រិតខ្ពស់សម្រាប់ iCloud ដែលបាននាំមកនូវការអ៊ិនគ្រីប end-to-end ទៅលើសុវត្ថិភាពរបស់ cloud ។ មុខងារនេះអាចត្រូវបានបើកសម្រាប់ ប្រព័ន្ធអេកូ iOS រួមទាំង iCloud Backup រូបថត និងកន្លែងច្រើនទៀត។
លោក Melissa Bischoping នាយកផ្នែកស្រាវជ្រាវសុវត្ថិភាពនៅ Tanium ពន្យល់ថា “តាមរយៈការប្រើលក្ខណៈពិសេសទាំងនេះ អ្នកអាចដឹងថាទិន្នន័យរបស់អ្នកត្រូវបានអ៊ិនគ្រីប ទោះបីជាក្រុមហ៊ុនដែលកាន់កាប់ទិន្នន័យត្រូវបានបំពានក៏ដោយ អ្នកនឹងមានការធានាបន្ថែមថាអ្នកនឹងមិនមែនជាជនរងគ្រោះនោះទេ” ។
មុខងារថ្មីនេះនឹងមាននៅទូទាំងពិភពលោកក្នុងឆ្នាំ 2023 ប៉ុន្តែការការពារទិន្នន័យកម្រិតខ្ពស់សម្រាប់ iCloud មានរួចហើយនៅក្នុងសហរដ្ឋអាមេរិកសម្រាប់សមាជិកនៃកម្មវិធី Apple Beta Software Program ។
ដំណឹងនេះបានចេញប៉ុន្មានសប្តាហ៍បន្ទាប់ពី Apple បានប្តឹងអ្នកបង្កើត spyware របស់អ៊ីស្រាអែល NSO Group ឱ្យទទួលខុសត្រូវចំពោះការវាយប្រហារនិងសម្របសម្រួលឧបករណ៍របស់អ្នកប្រើប្រាស់។
ប្រភព ថ្ងៃទី០៩ ខែ១២ ឆ្នាំ២០២២