សហរដ្ឋអាមេរិកប្តឹង TikTok ជុំវិញការទាមទារសុវត្ថិភាពលើកុមារ និងសុវត្ថិភាពទិន្នន័យ

0

អគ្គមេធាវីរបស់រដ្ឋ Indiana បានដាក់ពាក្យបណ្តឹងពីរដាច់ដោយឡែកពីគ្នាប្រឆាំងនឹងក្រុមហ៊ុន TikTok កាលពីថ្ងៃពុធ ដោយចោទប្រកាន់ថាបានផ្សព្វផ្សាយខ្លឹមសារដល់អ្នកប្រើប្រាស់វ័យក្មេងដែលមិនសមស្របតាមអាយុ និងមិនបានការពារសុវត្ថិភាពទិន្នន័យរបស់អ្នកប្រើប្រាស់ឱ្យបានគ្រប់គ្រាន់។

យោងតាមឯកសារតុលាការ TikTok បានផ្សព្វផ្សាយមាតិកាមិនសមរម្យជាច្រើនដល់អ្នកប្រើប្រាស់ដែលមានអាយុពី 13-17 ឆ្នាំនៅទូទាំងសហរដ្ឋអាមេរិក” ។

អគ្គមេធាវីរបស់រដ្ឋ Indiana លោក Todd Rokita បានចោទប្រកាន់ TikTok បន្ថែមទៀតថាបានផ្តល់នូវ “ខ្លឹមសារច្រើនដែលពណ៌នាអំពីគ្រឿងស្រវឹង ថ្នាំជក់ គ្រឿងញៀន ខ្លឹមសារផ្លូវភេទនិងប្រធានបទដែលបង្ហាញពាក្យប្រមាថយ៉ាងខ្លាំង”។

ពិសេសតុលាការនិយាយថា TikTok បានផ្សព្វផ្សាយខ្លឹមសារនេះដោយមិនគិតពីអាយុរបស់អ្នកប្រើប្រាស់ “ដែលមានន័យថាគេអាចចុះឈ្មោះប្រើបានជាមួយនឹងអាយុចាប់ពី 13 ឆ្នាំ”។

ចំណែក​ពាក្យ​បណ្ដឹង​មួយ​ទៀត​អះអាង​ថា អាជ្ញាធរ​ចិន​អាច​ចូល​មើល​ទិន្នន័យ​អ្នក​ប្រើ TikTok បាន។
“រដ្ឋាភិបាល និងបក្សកុម្មុយនិស្តចិនបានបង្ហាញចំណាប់អារម្មណ៍លើប្រភេទទិន្នន័យដែល TikTok ប្រមូលបានលើអ្នកប្រើប្រាស់របស់ខ្លួន ដែលពួកគេអាចប្រើប្រាស់ដើម្បីធ្វើចារកម្ម បង្កាច់បង្ខូច និងបង្ខិតបង្ខំអ្នកប្រើប្រាស់ទាំងនោះ ឬដើម្បីអភិវឌ្ឍសមត្ថភាព AI របស់ប្រទេសចិនបន្ថែមទៀត។”
ថ្មីៗ​នេះ ក្រុមហ៊ុន​បាន​បញ្ជាក់​ថា បុគ្គលិក​មួយ​ចំនួន​នៅ​ក្រៅ​អឺរ៉ុប រួម​ទាំង​នៅ​ក្នុង​ប្រទេស​ចិន អាច​ចូល​មើល​

ទិន្នន័យ​បុគ្គល​ដែល​ប្រើ​កម្មវិធី​នេះ​នៅ​អឺរ៉ុប។
ក្រុមហ៊ុន TikTok បានប្រាប់អ្នកប្រើប្រាស់នៅរដ្ឋ Indiana ថាទិន្នន័យរបស់ពួកគេត្រូវបានការពារតាមការអនុវត្តរបស់ក្រុមហ៊ុន រួមទាំងការគ្រប់គ្រងការចូលប្រើយ៉ាងតឹងរ៉ឹងដែលគ្រប់គ្រងដោយក្រុមសន្តិសុខដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ TikTok និយាយថាមិនដែលបានផ្តល់ឱ្យរដ្ឋាភិបាលចិននូវសិទ្ធិចូលប្រើទិន្នន័យ ហើយមិនក៏មិនដែលធ្វើរឿងនោះដែរ។

ទោះបីជាមានការអះអាងទាំងនេះក៏ដោយ តុលាការបានអះអាងថា TikTok បានរក្សាទុកទិន្នន័យអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិក រួមទាំងទិន្នន័យរបស់អ្នកប្រើប្រាស់នៅរដ្ឋ Indiana នៅលើម៉ាស៊ីនមេ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន ដែលស្ថិតនៅក្រោមច្បាប់របស់ប្រទេសចិន។”

លោក Brooke Oberwetter ប្រធានផ្នែកទំនាក់ទំនងគោលនយោបាយនៅ TikTok បាននិយាយនៅក្នុងអ៊ីមែលទៅកាន់ Infosecurity ថា “សុវត្ថិភាព ឯកជនភាព និងសុវត្ថិភាពនៃសហគមន៍គឺជាអាទិភាពកំពូលរបស់យើង” ។ “យើងកសាងសុខុមាលភាពរបស់យុវជននៅក្នុងគោលនយោបាយរបស់យើងកំណត់លក្ខណៈពិសេសតាមអាយុ ផ្តល់សិទ្ធិអំណាចដល់មាតាបិតាតាមការប្រើឧបករណ៍ ហើយបន្តវិនិយោគលើវិធីថ្មីៗជាមួយខ្លឹមសារដោយផ្អែកលើភាពសមស្របតាមអាយុ ឫគ្រួសារ។”

ប្រភព ថ្ងៃទី០៩ ខែ១២ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here