នាយកដ្ឋានហិរញ្ញវត្ថុរបស់រដ្ឋកាលីហ្វ័រញ៉ាត្រូវបានវាយប្រហារតាមអ៊ីនធឺណិតកាលពីថ្ងៃចន្ទ។
យោងតាមការបង្ហោះប្លុកដោយ Cal-CSIC ការឈ្លានពាននេះត្រូវបានកំណត់អត្តសញ្ញាណ តាមរយះការជួយការសម្របសម្រួលជាមួយដៃគូសន្តិសុខរដ្ឋ។
តាមសេចក្តីថ្លែងការណ៍ “នៅពេលកំណត់អត្តសញ្ញាណនៃការគំរាមកំហែងនេះ អ្នកជំនាញតាមអ៊ីនធឺណិតបានធ្វើសកម្មភាពយ៉ាងឆាប់រហ័សដើម្បីវាយតម្លៃពីវិសាលភាពនៃការឈ្លានពាន និងជួយទប់ស្កាត់ កាត់បន្ថយភាពងាយរងគ្រោះនាពេលអនាគត” ។
ទន្ទឹមនឹងនេះដែរ ក្រុមដែលមានទំនាក់ទំនងនឹងរុស្ស៊ី LockBit កំពុងអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ដោយពួកគេនិយាយថាបានលួចទិន្នន័យ 76GB រួមទាំងឯកសារ IT, ហិរញ្ញវត្ថុ ទិន្នន័យសម្ងាត់ និង “ដំណើរការនីតិវិធីផ្លូវភេទនៅក្នុងតុលាការ”។ ពួកគេបានបន្ថែមថា នាយកដ្ឋានហិរញ្ញវត្ថុមានពេលត្រឹមថ្ងៃទី 24 ខែធ្នូ ដើម្បីបង់ប្រាក់ បើមិនដូច្នោះទេ ក្រុមនឹងចេះផ្សាយឯកសារសម្ងាត់ដែលបានលួច។
យោងតាមអ្នកជំនាញផ្នែកសន្តិសុខអ៊ីនធឺណេតបានបង្ហាញថា ឧក្រិដ្ឋជនអាចទទួលបានជោគជ័យក្នុងការអ៊ិនគ្រីប ឬលុបប្រព័ន្ធមួយចំនួនជាមួយមេរោគ ransomware ឬ wipers មុនពេលត្រូវបានគេរកឃើញ។ ខណៈពេលដែលការពិតមិនទាន់ត្រូវបានគេដឹងទាំងស្រុងនៅឡើយ ឯគេហទំព័រ California Budget នៅតែ Offline មិនដំណើរ។
ការវាយប្រហារនេះកើតឡើងចំពេលដែលអភិបាលខេត្ត Gavin Newsom បង្ហាញថវិកាសារពើពន្ធរបស់គាត់សម្រាប់ឆ្នាំបន្ទាប់ត្រឹមថ្ងៃទី 10 ខែមករា ឆ្នាំ 2023។ ថវិកាបច្ចុប្បន្នដែលបានបែងចែកសម្រាប់ផ្នែកសន្តិសុខតាមអ៊ីនធឺណិតគឺ 38 លានដុល្លារ។
របាយការណ៍ពី Trellix បានបញ្ជាក់ថាមេរោគ LockBit ransomware នៅតែរីករាលដាលខ្លាំងបំផុតនៅក្នុងត្រីមាសទីបីនៃឆ្នាំ 2022 ។
ប្រភព ថ្ងៃទី១៤ ខែ១២ ឆ្នាំ២០២២