កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Microsoft កំពុងផ្តោតលើការផ្តល់សិទ្ធិចូលដំណើរការទៅកាន់ ម៉ូដែលមូលដ្ឋានធំៗ សម្រាប់បញ្ញាសិប្បនិម្មិតនៅក្នុងសេវាកម្ម Azure។ បច្ចុប្បន្ន ក្រៅពីសេវា DALL-E 2 ឬ Codex នោះ ChatGPT ក៏អាចរកតាមរយៈសេវាកម្ម Azure OpenAI ផងដែរ។
ឥឡូវនេះ ChatGPT មានផ្តល់ជូនសម្រាប់អតិថិជន Microsoft Azure នៅក្នុងសេវាកម្ម Azure OpenAI ដូច្នេះពួកគេអាចប្រើប្រាស់បច្ចេកវិទ្យានៅក្នុងកម្មវិធី និងសេវាកម្មផ្ទាល់ខ្លួនរបស់ពួកគេតាមរយៈ Azure cloud។ គោលដៅគឺច្បាស់ណាស់ដើម្បីវាយប្រហារទៅលើគូប្រជែង ជាពិសេស ក្រុមហ៊ុន Google តែម្តង តាមរយៈម៉ាស៊ីនស្វែងរក Bing ដែលឥឡូវនេះធ្វើការជាមួយ ChatGPT ហើយវាក៏ជាសេវាកម្មគ្រប់គ្រងនៅក្នុង Azure Cloud ដូច្នេះក្រុមហ៊ុន Microsoft អាចប្រើប្រាស់សេវាកម្មនេះសម្រាប់ករណីប្រើប្រាស់ផ្ទាល់ខ្លួនរបស់ពួកគេ។
ក្រុមហ៊ុន Microsoft ចេញផ្សាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេថា ម៉ាកយីហោមិនតិចជាង ១០០០ ត្រូវចុះឈ្មោះនៅក្នុងសេវាកម្ម Azure OpenAI ។ សេវាកម្ម Azure OpenAI នៃ ChatGPT មានតម្លៃ $0.002 ក្នុង 1,000 tokens ឬប្រហែល 750 ពាក្យ ជាមួយនឹងការគិតថ្លៃសម្រាប់ការប្រើប្រាស់ ChatGPT នឹងចាប់ផ្តើមនៅថ្ងៃទី១៣ ខែមីនា។
សូមបញ្ជាក់ថា ChatGPT បកប្រែអត្ថបទដើមដោយបំបែកពាក្យ ដែលឧទាហរណ៍ពាក្យ ” fantastic ” នឹងត្រូវបែងចែកទៅជាបំណែក “fan” “tas” និង “tic” ។ ChatGPT API ដែលផ្តោតលើអ្នកអភិវឌ្ឍន៍ (developer) ចាប់ផ្តើមដំណើរការក្នុងខែមីនានេះរួចហើយ។យើងពិតជាចង់ដឹងថាតើមានអ្វីកើតឡើងបន្ទាប់ជាមួយ ChatGPT នាពេលអនាគត ប៉ុន្តែការផ្លាស់ប្តូររបស់ក្រុមហ៊ុន Microsoft ពិតជាមានន័យ ហើយវាពិតជាអាចធ្វើអោយអាជីវកម្មលើ cloud របស់វារស់ឡើងវិញ៕