ហេគឃ័រកំពុងតែប្រើវីដេអូ YouTube ដែលបង្កើតឡើងដោយ AI ដើម្បីពង្រីកមេរោគផ្សេងៗដូចជា Raccoon, RedLine និង Vidar។ អ្នកស្រាវជ្រាវ CloudSEK ថ្លែងថា វីដេអូបន្លំជាគ្រូបង្រៀនពីរបៀបដោនឡូតកម្មវិធី cracked ដូចជា Photoshop, Premiere Pro, Autodesk 3ds Max, AutoCAD និងកម្មវិធីផ្សេងៗទៀតដែលមាន licensed។ បណ្តាញចែកចាយមេរោគដ៏ពេញនិយមគឺ YouTube ជាមួយនឹងភស្តុតាងពី CloudSEK បង្ហាញថា ទិន្នន័យនៃការបោកបញ្ឆោតមានការកើនឡើងពី ២០០-៣០០% នៅក្នុងវីដេអូដែលមានលីងភ្ជាប់មេរោគ។ លីងនេះប្រើ URL shorteners ដូច Bitly និង Cuttly ឬបង្ហោះនៅលើ MediaFire, Google Drive, Discord, GitHub និង Telegra.ph របស់តេលេក្រាម។
នៅក្នុងករណីមួយចំនួន ហេគឃ័រប្រើការលេចធ្លាយទិន្នន័យ និងវិស្វកម្មសង្គមដើម្បីលួចគណនី YouTube ស្របច្បាប់ និងពង្រាយមេរោគ ដែលជារឿយៗកំណត់គោលដៅគណនីល្បីៗ ដើម្បីជាស្ពានឆ្លងទៅកាន់អ្នកប្រើច្រើននាក់ក្នុងរយៈពេលដ៏ខ្លី។អ្នកស្រាវជ្រាវពន្យល់ថា ការអាប់ឡូតទៅគណនីបែបនេះក៏ស្របច្បាប់ដែរ។ ទោះបីយ៉ាងណា youtubers បែបនេះនឹងរាយការណ៍ពីអ្នកប្រើគណនីរបស់ពួកគេទៅ YouTube ដើម្បីទទួលសិទ្ធិចូលប្រើគណនីនៅក្នុងរយៈពេលពីរបីម៉ោង។
គ្រាន់តែនៅក្នុងរយៈពេលតែពីរបីម៉ោងនេះ អ្នកប្រើរាប់រយនាក់ធ្លាក់ចូលទៅក្នុងអន្ទាក់នោះ។ កាន់តែអាក្រក់ជាងនេះទៀត ហេគឃ័រប្រើបច្ចេកទេសបំពុល search engine optimization (SEO) ដើម្បីធ្វើឱ្យ crack download វីដេអូដែលអាប់ឡូតឡើងលើវេទិកាវីដេអូរាល់ម៉ោង លេចឡើងនៅកំពូលនៃបញ្ជី (top of the list)។ ហេគឃ័រក៏បន្ថែម commentsក្លែងក្លាយ ដើម្បីបំភាន់ និងទាក់ទាញអ្នកប្រើឱ្យដោនឡូត cracked software ផងដែរ។
ការវិវត្តន៍នេះកើតឡើងចំពេលមានការកើនឡើងនៃអញ្ញត្តិអ្នកលួចព័ត៌មានថ្មីៗដូចជា SYS01 stealer, S1 deload, Stealc, Titan, ImBetter, WhiteSnake និង Lumma ដែលមានដាក់លក់ និងមានសមត្ថភាពលួចទិន្នន័យរសើបក្រោមរូបភាពបំភាន់កម្មវិធី និងសេវាល្បីៗ។ លទ្ធផលបង្ហាញពី ready-to-use toolkit មានឈ្មោះថា R3NIN Sniffer ជួយហេគឃ័រឱ្យទាញយកទិន្នន័យកាតទូទាត់ប្រាក់ពីគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិចដែលសម្របសម្រួល។ ដើម្បីកាត់បន្ថយការគំរាមកំហែង អ្នកប្រើប្រាស់ត្រូវផ្តល់អនុសាសន៍ឱ្យបើកការផ្ទៀងផ្ទាត់ចម្រុះកត្តា (enable multi-factor authentication), ជៀសវាងចុចលើតំណលីងដែលមិនស្គាល់ និងជៀសវាងដោនឡូត ឬប្រើកម្មវិធីលួចចម្លង៕
ប្រភពព័ត៌មាន៖ thehackernews ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣