ក្រុមហ៊ុន Meta កំពុងកាត់បន្ថយការគាំទ្ររបស់ខ្លួនទៅលើមុខងារ NFTs នៅក្នុងកម្មវិធី Facebook និង Instagram ក្នុងរយៈពេលតិចជាងមួយឆ្នាំ បន្ទាប់ពីក្រុមហ៊ុនរុញឱ្យមានការអនុម័តលើមុខងារឌីជីថល (Digital Collectiby) នៅក្នុងវេទិកាកម្មវិធីរបស់ខ្លួន។
ការធ្វើបច្ចុប្បន្នភាពនេះកើតឡើងនៅពេលដែលបណ្តាញសង្គមនេះបញ្ឈប់បុគ្គលិករាប់ពាន់នាក់ និងបិទគម្រោងជាច្រើន ខណៈដែលលោក Mark Zuckerberg ចាត់ទុកថាវាជា “ឆ្នាំដ៏មានប្រសិទ្ធភាព” របស់ក្រុមហ៊ុន។លោក Stephane Kasriel ដែលជាប្រធានផ្នែកពាណិជ្ជកម្ម និងបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Meta សរសេរខ្លឹមសារចែករំលែកឡើងវិញនៅលើគណនី Twitter របស់លោកមានខ្លឹមសារថា “យើងកំពុងកាត់បន្ថយមុខងារឌីជីថល (NFTs) នៅពេលនេះ ដើម្បីផ្តោតលើកម្មវិធីផ្សេងទៀត ក្នុងការទាញយកការគាំទ្រពីអ្នកបង្កើតមាតិកា អ្នកប្រើប្រាស់ និងការធ្វើអាជីវកម្ម”។ លោកបន្ថែមថា៖ “យើងសិក្សាស្រាវជ្រាវជាច្រើនពីមុខងារដែលអាចប្រើចំពោះផលិតផលដែលយើងកំពុងបន្តបង្កើត ដើម្បីគាំទ្រដល់ក្រុមអ្នកបង្កើតមាតិកា អ្នកប្រើប្រាស់ និងសម្រាប់ធ្វើអាជីវកម្មនៅលើកម្មវិធីរបស់ពួកយើង ទាំងនៅពេលនេះ និងនៅក្នុង Metaverse”។”
លោកធ្វើការបន្តថា “យើងធ្វើការសិក្សាជាច្រើនដែលអាចប្រើសម្រាប់អនុវត្តចំពោះផលិតផលដែលយើងកំពុងបន្តបង្កើត ដើម្បីគាំទ្រដល់ក្រុមអ្នកបង្កើតមាតិកា អ្នកប្រើប្រាស់ និងសម្រាប់ធ្វើអាជីវកម្មនៅលើកម្មវិធីរបស់ពួកយើង ទាំងនៅពេលនេះ និងនៅក្នុងសម័យ Metaverse។ ក្រុមហ៊ុន Meta នឹងងាកមកផ្តោតលើការរកប្រាក់តាមរយៈវីដេអូ Reels និងការទូទាត់ប្រាក់តាមរយៈកម្មវិធីផ្ញើសារទាំងអស់របស់ក្រុមហ៊ុន Meta”។
បច្ចុប្បន្នភាពថ្មីនេះកើតឡើងស្ទើរតែមួយឆ្នាំពេញបន្ទាប់ពីលោក Mark Zuckerberg នាំយកដំណាក់កាលវេទិការ SXSW ដើម្បីប្រកាសថា កម្មវិធី Instagram កំពុងធ្វើការលើការដែលអាចគាំទ្រ NFT ដែលត្រូវបង្ហាញខ្លួនកាលពីខែឧសភាឆ្នាំមុន។ ក្រុមហ៊ុន Meta ក៏ប្រកាសពីការពង្រីកមុខងារសំខាន់ៗផ្សេងទៀតកាលពីខែវិច្ឆិកា នៅពេលដែលក្រុមហ៊ុនបង្ហាញពីផែនការដែលអនុញ្ញាតឱ្យអ្នកបង្កើតមាតិកាធ្វើការ សរសេរព័ណ៌នា និងលក់ទិន្ន័យឌីជីថល ដោយផ្ទាល់នៅក្នុងកម្មវិធី Instagram។
លោក Kasriel មិនបញ្ជាក់លម្អិតអំពីមូលហេតុដែលក្រុមហ៊ុន Meta កំពុងផ្លាស់ប្តូរទិសដៅនៃមុខងារ NFTs នោះទេ ដោយយើងគ្រាន់តែអាចដឹងពីលោក Mark Zuckerberg ថា វាជាការផ្លាស់ប្ដូរដែលអាចដើរតួនាទីនៅក្នុងផែនការ Metaverse។ អំឡុងពេលដាក់បង្ហាញនូវវេទិការ SXSW ដំបូងកាលពីឆ្នាំមុន លោក Marl Zuckerberg និយាយថា “ខ្ញុំសង្ឃឹមអ្នកអាចដឹងថា សម្លៀកបំពាក់ដែល Avatar របស់អ្នកពាក់នៅក្នុង Metaverse នោះត្រូវព័ណ៌នាថាជាមូលដ្ឋាន NFT ហើយអ្នកអាចយកវាទៅទីកន្លែងផ្សេងទៀត (ក្រៅពី Metaverse) ផងដែរ”។
ប៉ុន្តែ នេះមិនមែនជាមូលហេតុតែមួយក្នុងការផ្អាកនូវដំណើរការរបស់ NFTs នោះទេ ដោយនៅឆ្នាំមុន ក្រុមហ៊ុន Meta ក៏បិទនូវកាបូបលុយគ្រីបតូរបស់ខ្លួនគឺ Novi ដែលធ្លាប់មានពាក្យចចាមអារ៉ាមថាមានការគាំទ្រពី NFT។ ក្រុមហ៊ុនក៏កាត់បន្ថយគម្រោងមួយចំនួននៅក្នុង Metaverse Reality Labs និងផ្អាកការផ្តល់ប្រាក់រង្វាន់ដល់ការប្រើប្រាស់មុខងារវីដេអូ Reels ទៀតផង៕
ប្រភពព័ត៌មាន៖ Engadget ចុះផ្សាយថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣