នៅពេលដែលក្រុមហ៊ុន Microsoft និងក្រុមហ៊ុន OpenAI ប្រកាសពីភាពជាដៃគូថ្មីកាលពីខែមករាមក ក្រុមហ៊ុនទាំងពីរក៏ធ្វើការបង្ហាញផងដែរថា ការស្វែងរកនៅក្នុងសេវាកម្មរុករក Browser Bing នឹងត្រូវកែប្រែបន្ថែមនូវសមត្ថភាពស្វែងរកដោយ AI ក្នុងពេលឆាប់ៗនេះ។
ឥឡូវនេះ យើងអាចដឹងបន្តិចបន្តួចហើយថា ការស្វែងរកនៅក្នុងសេវាកម្មរុករក Bing ត្រូវដំណើរការលើ AI អស់រយៈពេល 5 សប្តាហ៍កន្លងមកហើយ ដោយមិនមែនជាម៉ូដែល GPT-3.5 នោះទេ តែជា ម៉ូដែល GPT-4 ទៅវិញ។ក្រុមហ៊ុន Microsoft កំពុងប្រើប្រាស់ AI GPT នៅក្នុងសេវាកម្មរុករក Bing ខណៈពេលដែលក្រុមហ៊ុន Google កំពុងប្រើប្រាស់នូវ AI នៅក្នុងសេវា Bard ដូចគ្នា ដែលវាអាចការពារព័ត៌មានផ្សេងៗនៅក្នុងប្រព័ន្ធអ៊ីនធឺរណិត ដែលមិនដូចទៅនឹងសេវាកម្មរបស់សហរដ្ឋអាមេរិក AOL នោះទេ។
ក្រៅពីការនាំអ្នកប្រើប្រាស់ដោយផ្ទាល់ទៅកាន់វេបសាយដែលមាននូវព័ត៌មានដែលពួកគេកំពុងស្វែងរក ក្រុមហ៊ុនទាំងនេះកំពុងស្រាវជ្រាវនូវប្រព័ន្ធ AI ជំនាន់ថ្មី (Bing និង Bard) ដែលអាចធ្វើការសង្ខេប និងបង្ហាញព័ត៌មានទាំងនោះដោយស្វ័យប្រវត្តិ ដោយពុំចាំបាច់ចេញពីទំព័រស្វែងរកឡើយ។
បន្ថែមលើសពីនេះ ព័ត៌មានដែលស្រដៀងទៅនឹងព័ត៌មានដែលអ្នកប្រើប្រាស់កំពុងស្វែងរកនឹងត្រូវដាក់បង្ហាញនៅក្នុងកម្មវិធីទាំងនោះ ក្រោមការរចនាដោយប្រព័ន្ធ Algorithm។ អ្នកប្រើប្រាស់អាចបង្វិល GPT-4 និងទទួលនូវបទពិសោធន៍ថ្មី ដែលកំណត់ដោយក្បួនដោះស្រាយ Algorithm ដោយផ្ទាល់ដៃ។ អ្នកប្រើប្រាស់អាចចុះឈ្មោះក្នុងបញ្ចីស្នើសុំសាកល្បងសេវាកម្ម Bing Preview ៕
ប្រភពព័ត៌មាន៖ Engadget ចុះផ្សាយថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣