ក្រុមហ៊ុន Google ប្រកាសពីលក្ខណៈឯកជនភាព និងសុវត្ថិភាពថ្មី នៅក្នុងសេវារបស់ខ្លួន

0

នៅថ្ងៃនេះ ក្រុមហ៊ុន Google បង្ហាញពីលក្ខណៈនៃឯកជនភាព, ការទប់ស្កាត់គ្រោះថ្នាក់ (safety) និងដំណោះស្រាយបញ្ហាសន្តិសុខ (security) ថ្មីនៅឯសន្និសីទអ្នកអភិវឌ្ឍប្រចាំឆ្នាំក្រុមហ៊ុន Google I/O។ គំនិតផ្តួចផ្តើមចុងក្រោយនៃក្រុមហ៊ុននេះគឺដើម្បីការពារអ្នកប្រើប្រាស់ពីការគំរាមកំហែងសាយប័រ រួមមានការវាយប្រហារបែប phishing និងគេហទំព័រក្លែងក្លាយ ខណៈពេលដែលក្រុមហ៊ុនកំពុងតែផ្តល់នូវការគ្រប់គ្រងនិងតម្លាភាពបន្ថែមលើទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេ។ លក្ខណៈពិសេសទាំងនោះរួមមាន៖

– ជម្រុញការគ្រប់គ្រង និងតម្លាភាពទិន្នន័យ

– របាយការណ៍ Gmail Dark Web Scan

– ងាយស្រួលលុប Maps Search History

– ស្វែងរក AI-Powered Safe

– ពង្រីក Content Safety API

– អំពីរូបភាពនេះ (About this Image)

– Spam View នៅក្នុង Google Drive

នៅក្នុងចំណោមការណែនាំលក្ខណៈពិសេសទាំងនេះ រួមមានការជម្រុញការគ្រប់គ្រងនិងតម្លាភាពទិន្នន័យ។ ក្រុមហ៊ុនបង្ហាញពីបច្ចុប្បន្នភាពសម្រាប់ប្រព័ន្ធដំណើរការ Android របស់ខ្លួនដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចគ្រប់គ្រងទីតាំងចែករំលែក (sharing) ឱ្យកាន់តែប្រសើរតាមរយៈកម្មវិធីដែលដំឡើងនៅលើឧបករណ៍របស់ពួកគេ។ អនុប្រធានផ្នែក core systems and experiences ថ្លែងថា ការចាប់ផ្តើមជាមួយនឹង location data អ្នកនឹងត្រូវផ្តល់ព័ត៌មានពីការស្នើសុំការអនុញ្ញាត (permission requests) នៅពេលដែលកម្មវិធី share ព័ត៌មានរបស់អ្នកជាមួយនឹងជនទី៣ក្នុងបំណងផ្សាយពាណិជ្ជកម្មនោះ។

អ្នកអាចប្រើព័ត៌មាននេះ សម្រាប់សម្រេចចិត្តថាតើអ្នកចង់ចែក ឬមិនចង់ចែកទីតាំង (location) នៅក្នុងកម្មវិធីនីមួយៗ ដូច្នេះអ្នកអាចគ្រប់គ្រងវា។ ជាងនេះទៀត ក្រុមហ៊ុនថ្លែងថា វាកំពុងតែពង្រីករបាយការណ៍គេហទំព័រទីផ្សារងងឹតទៅកាន់អ្នកប្រើប្រាស់គ្រប់គ្នាជាមួយនឹងគណនី Gmail នៅអាមេរិកដើម្បីដាស់តឿនពួកគេពីទិន្នន័យសម្ងាត់របស់ពួកគេថាកំពុងតែចរាចរនៅលើគេហទំព័រដែលមិនត្រូវរក្សាទុក (index) ដោយម៉ាសុីនទេ (search engines)។ លក្ខណៈពិសេសនេះនឹងត្រូវផ្តល់ជូននៅលើ Google One subscribers នៅខែមីនា ឆ្នាំ២០២៣ ហើយអ្នកអាចស្គេនរកគេហទំព័រទីផ្សារងងឹត (dark web) សម្រាប់ព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួនដូចជា ឈ្មោះ, អាសយដ្ឋាន, អុីម៉ែល, លេខទូរស័ព្ទ, និងលេខសន្តិសុខសង្គម និងស្វែងរកការណែនាំដ៏ត្រឹមត្រូវ។ ជម្រើសទី៣ ដែលផ្តោតលើឯកជនភាពដាក់ចេញដោយក្រុមហ៊ុនគឺអ្នកអាចលុបការស្រាវជ្រាវភ្លាមៗ (recent searches) ពីផែនទី (Maps) ដោយគ្រាន់តែចុចតែម្តង (single tap) ខណៈពេលដែលខុសពីការលុប Maps search history ចេញពី Web & App Activity។ លក្ខណៈផ្សេងទៀតរួមមាន Safe Browsing API និង Spam view នៅក្នុង Google Drive នោះវាស្រដៀងគ្នានឹង Gmail និងបែកចែកឯកសារគ្រោះថ្នាក់និងមាតិកាបំពានដោយស្វ័យប្រវត្តិដែលអាចត្រូវមើលពីអ្នកប្រើ។

ការស្រាវជ្រាវបន្ថែមថាវាកំពុងតែពង្រីក Content Safety API ដើម្បីឱ្យប្រុងប្រយ័ត្នចំពោះការរំលោភបំពានផ្លូវភេទលើកុមារ (CSAM ) នៅក្នុង video content តាមរយៈការបង្ហាញ “About This Image” tool ដែលផ្តល់ឱ្យអ្នកប្រើប្រាស់ជាមួយនឹងបរិបទដើម្បីធនានូវព័ត៌មានដែលអាចជឿទុកចិត្ត។ “About This Image” នឹងមានផ្តល់ជូនជាមួយនឹងទម្រង់ដូចជានៅពេលរូបភាពរក្សាទុកដោយក្រុមហ៊ុន Google ដែលជាកន្លែងដំបូងដែលវាបង្ហាញ និងក៏ជាកន្លែងដែលអ្នកប្រើអនឡាញអាចមើលឃើញដូចជាព័ត៌មាន (news) និង គេហទំព័រពិនិត្យការពិត ឬសង្គម។ បច្ចុប្បន្នភាពនឹងផ្តល់ជូនបន្ទាប់ពីក្រុមហ៊ុន Google ដាក់ចេញនូវ passwordless sign-in passkeys ឆ្លងកាត់គណនី Google នៅលើគ្រប់ផ្លេតហ្វម។ កាលពីខែមុន ក្រុមហ៊ុនអនុម័តលុបគោលនយោបាយទិន្នន័យថ្មីដែលតម្រូវឱ្យអ្នកអភិវឌ្ឍកម្មវិធីផ្តល់នូវជម្រើសដែលអាចរក (readily discoverable option) ជូនអ្នកប្រើប្រាស់ទាំងនៅក្នុងនិងក្រៅ app របស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here