ក្រុមហ៊ុន GitHub ពង្រីក Push Protection ដើម្បីការពារ Keys និងព័ត៌មានសម្ងាត់ផ្សេងទៀត

0

ក្រុមហ៊ុនសូស្វវែរ GitHub ប្រកាសលក្ខណៈសុវត្ថិភាពថ្មី ដែលមានឈ្មោះហៅថា push protection មានគោលដៅការពារអ្នកអភិវឌ្ឍពីការលេចធ្លាយឃី (keys) និងការសម្ងាត់ផ្សេងៗនៅក្នុងកូដរបស់ពួកគេដោយអចេទនា។ផ្លេតហ្វម repository hosting ដែលគ្រប់គ្រងដោយក្រុមហ៊ុន Microsoft ចាប់ផ្តើមតេស្តលក្ខណៈ (feature) ខាងលើតាំងពីឆ្នាំមុន ហើយថ្លែងថាវាពង្រីកការការពារទៅកាន់ repositories សាធារណៈដោយមិនបន្ថែមតម្លៃ។ មុខងារត្រូវបង្កើតឡើងដើម្បីធ្វើការទាក់ទងគ្នាយ៉ាងជិតស្និតជាមួយនឹងលក្ខណៈស្គេនសម្ងាត់ដែលមានស្រាប់ ដែលស្គេន repositories សម្រាប់ដឹងទម្រង់សម្ងាត់ហើយការពារពីការបោកប្រាស់ និងជៀសវាងបញ្ហាផ្សេងៗ។

នៅសប្តាហ៍នេះ​ ក្រុមហ៊ុន GitHub ថ្លែងថា ការការពារ (push protection) ជៀសវាងពីការលេចធ្លាយព័ត៌មានសម្ងាត់មិនធ្វើឱ្យប៉ះពាល់ដល់អ្នកអភិវឌ្ឍ ដោយគ្រាន់តែជាការស្គេនរកអត្តសញ្ញាណសម្ងាត់មុនពេលពួកគេត្រូវធ្វើ។ នៅពេលព័ត៌មានសម្ងាត់ត្រូវរកឃើញនៅក្នុងកូដ អ្នកអភិវឌ្ឍត្រូវនាំទៅកាន់ IDE ឬ command line interface របស់ពួកគេជាមួួយនឹងការណែនាំដើម្បីធានាថាព័ត៌មានសម្ងាត់មិនត្រូវបែកធ្លាយ។ ខណៈពេល ការការពារ (push protection) អាចត្រូវឆ្លងកាត់ ដោយមានផ្តល់នូវហេតុផល, ការផ្ទុកឌីជីថលកណ្តាល (repositories) និងអ្នកគ្រប់គ្រងអង្គភាព (organization administrators) និងអ្នកគ្រប់គ្រងសុវត្ថិភាពនឹងត្រូវជូនដំណឹងតាមរយៈអុីម៉ែលជាដើម។

អ្នកប្រើប្រាស់អាចបើកជម្រើសខាងលើនេះដោយគ្រាន់តែចូលទៅកាន់ Setting> ជ្រើសយក “Code security and analysis” បើក (Enable) “Secret scanning” and “Push protection”។ យោងតាមការបន្ថែមពីក្រុមហ៊ុនឱ្យដឹងថា ចាប់តាំងពីការការពារ (push protection) មានជីវិតនៅខែមេសា ឆ្នាំ២០២២ មកវាការពារការលេចធ្លាយអត្តសញ្ញាណចំនួន 17K និងសន្សំពេលវេលាជាង 95K ម៉ោងដែលអាចនឹងត្រូវចំណាយលើការដោះស្រាយបញ្ហានៃការសម្របសម្រួលជាដើមនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here