ក្រុមហ៊ុន Apple ចេញផ្សាយរបាយការណ៍មួយដែលអះអាងថា ក្រុមហ៊ុនទប់ស្កាត់ ការផ្ទេរប្រាក់ប្រមាណជា ២ពាន់លានដុល្លារចេញពីប្រតិបត្តិការក្លែងបន្លំកាលពីឆ្នាំ2022 និងបដិសេធមិនព្រមធ្វើការបញ្ជូនកម្មវិធីប្រមាណជា 1.7លានកម្មវិធីដោយសារតែកម្មវិធីទាំងនោះមិនគ្រប់លក្ខណ្ឌតាមស្តង់ដារឯកជនភាពខ្ពស់របស់ App Store។
ក្រុមហ៊ុន Apple និងកំពុងផ្តល់ចំណូលចិត្តកាន់តែច្រើនទៅលើភាពឯកជនរបស់អ្នកប្រើប្រាស់ ដោយបង្កើតច្បាប់ជាច្រើនសម្រាប់កម្មវិធី និងផ្តល់ការគ្រប់គ្រងទិន្នន័យបន្ថែមទៀតទៅដល់អ្នកប្រើប្រាស់របស់ខ្លួន។យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Apple បញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុនបិទគណនីអ្នកអភិវឌ្ឍន៍ប្រមាណជា 802,000គណនី ដែលមានជាប់ពាក់ព័ន្ធនឹងសកម្មភាពក្លែងបន្លំកាលពីឆ្នាំ2021។ ទោះជាយ៉ាងណាក៏ដោយ តួលេខនេះធ្លាក់ចុះនៅពាក់កណ្តាលក្នុងឆ្នាំ2022 ជាមួយនឹងគណនីដែលផ្អាកមានចំនួន 428,000គណនី។ ទាក់ទងទៅនឹងការបំពានឯកជនភាព និងបញ្ហាសុវត្ថិភាព ក្រុមហ៊ុន Apple បិទកម្មវិធីប្រមាណជា 57,000កម្មវិធីនៅក្នុងឆ្នាំ2022។ ទន្ទឹមនឹងនោះ ក្រុមហ៊ុន Apple ថែមទាំងបិទគណនីអតិថិជនមិនតិចជាង 282លានគណនីទាក់ទងនឹងសកម្មភាពបំពានផងដែរ។
កម្មវិធីទាំងអស់ដែលត្រូវបញ្ជូនទៅ App Store ត្រូវពិនិត្យដោយក្រុមការងារត្រួតពិនិត្យកម្មវិធី (App Review)។ ក្នុងអំឡុងពេលនៃការអភិវឌ្ឍន៍កម្មវិធី មុខងារ Xcode ស្កេនកម្មវិធី និងពិនិត្យមើលតម្រូវការនានាដើម្បីបំពេញគ្រប់លក្ខណ្ឌរបស់ App Store។ ក្រុមការងារត្រួតពិនិត្យកម្មវិធី (App Review) នឹងពិនិត្យមើលស្តង់ដារគុណភាព និងសុវត្ថិភាពនៃកម្មវិធីរបស់ក្រុមហ៊ុន Apple និងធានាឱ្យថាកម្មវិធីទាំងនោះបំពេញគ្រប់តាមលក្ខណៈវិនិច្ឆ័យ។
ការត្រួតពិនិត្យកម្មវិធីដើរតួនាទីយ៉ាងសំខាន់ក្នុងការដំឡើងកម្មវិធីរបស់អ្នកប្រើប្រាស់។ការពិនិត្យការក្លែងបន្លំជាច្រើន និងការពិនិត្យ bot ត្រូវដំណើរការនៅលើកម្មវិធីដើម្បីបង្កើនប្រជាប្រិយភាព និងភាពស្របច្បាប់របស់ពួកគេ។ នៅឆ្នាំ2022 ក្រុមហ៊ុនApple ទប់ស្កាត់ការវាយតម្លៃ និងការវាយតម្លៃក្លែងបន្លំប្រមាណជា 147លានករណីនៅលើ App Store កាលពីឆ្នាំ2022 ខណៈដែលការវាយតម្លៃ និងការរៀបរាប់ឡើងវិញជិត 1ពាន់លានករណីត្រូវដំណើរការ។
ក្រុមហ៊ុន Apple គាំទ្រដល់វិធីសាស្រ្តទូទាត់ក្នុងស្រុកមិនតិចជាង 195 វិធីសាស្រ្ត និង 44 រូបិយប័ណ្ណ។ ក្រុមហ៊ុនអះអាងថា ក្រុមហ៊ុនបិទគណនីក្លែងបន្លំប្រមាណជា 714,000គណនី ដែលជាប្រតិបត្តិការទប់ស្កាត់ការផ្ទេរប្រាក់២ពាន់លានដុល្លារក្នុងឆ្នាំ2022។ កាតឥណទានដែលត្រូវលួចមានចំនួនជិត 3.9 លានកាត។ ក្រុមហ៊ុន Apple វិនិយោគទៅលើបច្ចេកវិទ្យាទូទាត់ប្រាក់សុវត្ថិភាពដូចជា Apple Pay និង StoreKit សម្រាប់ធានាឱ្យនូវព័ត៌មានហិរញ្ញវត្ថុរបស់អ្នកប្រើប្រាស់។ ក្រុមហ៊ុនមិនដែលចែករំលែកលេខប័ណ្ណឥណទានជាមួយពាណិជ្ជករទេ ដោយការពារកត្តាហានិភ័យក្នុងដំណើរការទូទាត់ប្រាក់៕