កម្មវិធីរង្វាន់ភាពងាយរងគ្រោះលើឧបករណ៍ Android និង Google ថ្មីមានតម្លៃដល់ទៅ 15,000 ដុល្លារ

0

កម្មវិធីផ្តល់រង្វាន់សម្រាប់ការរកឃើញភាពងាយរងគ្រោះឧបករណ៍របស់ក្រុមហ៊ុន Google ជួយឱ្យក្រុមហ៊ុនកំណត់អត្តសញ្ញាណកំហុសសុវត្ថិភាពនៅក្នុងប្រព័ន្ធប្រតិបត្តិការ និងនៅលើឧបករណ៍របស់ខ្លួន។ ដើម្បីលើកកម្ពស់ដល់កិច្ចការស្រាវជ្រាវសុវត្ថិភាពបន្ថែមនៅក្នុងតំបន់នៃផលិតផលរបស់ពួកគេដែលនឹងមានឥទ្ធិពលកាន់តែខ្លាំង និងការពារសុវត្ថិភាពរបស់អ្នកប្រើប្រាស់ ក្រុមហ៊ុន Google កំពុងចាប់ផ្តើមប្រព័ន្ធវាយតម្លៃគុណភាពថ្មីសម្រាប់របាយការណ៍ភាពងាយរងគ្រោះផ្នែកសុវត្ថិភាព។

ក្រុមហ៊ុន Google និយាយថា៖ ក្រុមហ៊ុន​មាន​សេចក្តី​រីករាយ​ក្នុង​ការ​ប្រកាសថាក្រុមហ៊ុនកំពុងអនុវត្តប្រព័ន្ធវាយតម្លៃគុណភាពថ្មីសម្រាប់របាយការណ៍ភាពងាយរងគ្រោះផ្នែកសុវត្ថិភាព  ដើម្បីលើកទឹកចិត្តដល់ការស្រាវជ្រាវសុវត្ថិភាពបន្ថែមទៀតដែលមានផលប៉ះពាល់ខ្ពស់ដល់ផលិតផលរបស់ក្រុមហ៊ុន និងធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់។ ការរកឃើញភាពងាយរងគ្រោះដែលមានគុណភាព​ខ្ពស់បំផុត និងមាន​ភាពងាយរងគ្រោះ​បំផុត​ឥឡូវនេះ​មានសិទ្ធិ​ទទួល​រង្វាន់ធំ​រហូតដល់ 15,000ដុល្លារ”។

ធាតុសំខាន់ៗនៃរបាយការណ៍៖

-ការពិពណ៌នាត្រឹមត្រូវ និងលម្អិត

-ការវិភាគមូលហេតុដល់ឫសគល់

-ការរៀបរាប់នីតិវិធីជាជំហានៗសម្រាប់ការផលិត

ឡើងវិញនូវភាពងាយរងគ្រោះនៅលើឧបករណ៍ក្នុងកំណែចុងក្រោយ

-ភ័ស្តុតាងដែលអាចបញ្ជាក់ពីកម្រិត និងប្រភេទនៃភាពងាយរងគ្រោះ

ក្រុមហ៊ុន Google ថែមទាំងនិយាយផងដែរថា ក្រុមហ៊ុននឹងលែងចាត់ទុកថាភាពងាយរងគ្រោះ និងការបង្ហាញទូទៅ (CVE) ដែលពាក់ព័ន្ធភាពធ្ងន់ធ្ងរកម្រិតមធ្យមតទៅទៀត ហើយ ក្រុមហ៊ុននឹងយកចិត្តទុកដាក់តែចំពោះកំហុសកម្រិតធ្ងន់ធ្ងរ និងកម្រិតខ្ពស់ប៉ុណ្ណោះ។ក្រុមហ៊ុន Google ជឿជាក់ថា ការលើកទឹកចិត្តអ្នកស្រាវជ្រាវឱ្យផលិតរបាយការណ៍ដែលមានគុណភាពខ្ពស់នឹងពង្រឹងសហគមន៍សុវត្ថិភាពទាំងមូល និងសមត្ថភាពរបស់ខ្លួនក្នុងការចាត់វិធានការសមស្រប៕

ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣

LEAVE A REPLY

Please enter your comment!
Please enter your name here